ក្នុងកិច្ចប្រជុំ សហរដ្ឋអាមេរិកបន្តបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ខ្លួនចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងយន្តការដែលដឹកនាំដោយអាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ភាគីទាំងពីរនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា៖ ការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍរថយន្តអគ្គិសនី (EVs) ការធ្វើបរិវត្តកម្មបៃតង ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព ជម្រុញសេដ្ឋកិច្ចឌីជីថល បង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន...

leftcenterrightdel
កិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - សហរដ្ឋអាមេរិក 

ទាក់ទិននឹងបញ្ហាអន្តរជាតិ និងសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ដោយគោរពតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ប្រឆាំងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងបាយ។

ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Ton Thi Ngoc Huong ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន បានស្នើថា តាមរយៈសកម្មភាពជាក់ស្តែង អាមេរិកបន្តគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន និងនិម្មាបនកម្មក្នុងតំបន់ដែលអាស៊ានដើរតួនាទីមជ្ឈភាព គោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន៕

បកប្រែដោយ Thuy Anh