ឆ្លៀតក្នុងឱកាសដែលទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េ កំពុងអភិវឌ្ឍយ៉ាងសកម្ម ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នាំមកនូវការជឿជាក់ និងការរំពឹងទុកយ៉ាងខ្លាំងអំពីការបន្តពង្រឹងទំនុកចិត្តខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការពហុភាគី នាំឱ្យទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងឱកាសនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឱ្យដឹងពីអត្ថន័យ និងសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅកូរ៉េ?

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស៖ ទទួលការអញ្ជើញរបស់លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េរបស់លោក Pham Minh Chinh ក្នុងនាមជាប្រមុខរដ្ឋាភិបាលវៀតណាម។

យើងអាចនិយាយបានថា ដំណើរទស្សនកិច្ចនេះមាន "សារៈសំខាន់ណាស់ កម្មវិធីសម្បូរបែប ខ្លឹមសារទូលំទូលាយ និងលទ្ធផលសំខាន់ៗ"។ ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ សម្រេចបាននូវគោលដៅដែលបានកំណត់ និងជាជំហានជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េ។ ដំណើរទស្សនកិច្ចនេះជាសញ្ញាសម្គាល់ដ៏សំខាន់មួយដែលបង្ហាញពីទំនាក់ទំនងដែលមានការអភិវឌ្ឍយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។

ក្នុងដំណើរធុរកិច្ចនេះ លោក Pham Minh Chinh មានកម្មវិធីការងារដ៏ក្រាស់ក្រែល សម្បូរបែប និងចម្រុះដោយមានសកម្មភាពចំនួន ៣៤ ជាមួយអ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អង្គការមិត្តភាព និងអង្គការក្រៅរដ្ឋាភិបាល មកទស្សនាស្ថានទូត ជួបសហគមន៍វៀតណាមនៅប្រទេសកូរ៉េ ទស្សនាគ្រួសារវប្បធម៌វៀតណាម-កូរ៉េ។ល។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមូលដ្ឋានដែលចូលរួមក្នុងគណៈប្រតិភូក៏បានជួបប្រជុំរាប់សិបដង និងធ្វើការជាមួយសមភាគីក្នុងបរិយាកាសនៃភាពស្មោះត្រង់ ទំនុកចិត្ត ជាក់ស្តែង និងការយោគយល់គ្នាទៅវិញទៅមក។

អ្នកយកព័ត៌មាន៖ តើអ្វីជាលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសកូរ៉េ លោករដ្ឋមន្រ្តី?

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស៖ លទ្ធផលនៃដំណើរទស្សនកិច្ចត្រូវបានបង្ហាញក្នុង ៥ ទិដ្ឋភាពដូចខាងក្រោម៖

ទីមួយ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពចេញសេចក្តីប្រកាសព័ត៌មានរួម បន្ទាប់ពីកិច្ចចរចាជាមួយខ្លឹមសារសំខាន់ៗចំនួន ៨ បង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាម និងកូរ៉េ ចាប់តាំងពីការធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២ និងខ្លឹមសារនានាសំដៅជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់ ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនយោបាយ និងការទូត ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ពលកម្ម ការផ្លាស់ប្តូរប្រជាជន និងវិស័យសហប្រតិបត្តិការថ្មី។

ទី២ ដំណើរទស្សនកិច្ចបានបង្កើនទំនុកចិត្តនយោបាយឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនល្អរវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ មេដឹកនាំនៃប្រទេសទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ដោយនាំយកភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកការអភិវឌ្ឍជាក់ស្តែង ប្រសិទ្ធភាព និងយូរអង្វែង។

ទី៣ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ជាពិសេសលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយហេតុនេះរួមចំណែកដល់ការអនុវត្តខ្លឹមសារនៃកម្មវិធីសកម្មភាពខែមិថុនា ឆ្នាំ២០២៣។ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ឯកភាពគ្នាដាក់ពង្រាយវិធានការជាក់លាក់ដើម្បីសម្រេចឱ្យបានឆាប់ៗនូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។

សហគ្រាសកូរ៉េវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាពរបស់វៀតណាម និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ; អរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមក្នុងការជួយសម្រួលការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសមានអារម្មណ៍នឹងចិត្តចំពោះការវិនិយោគរយៈពេលវែងនៅវៀតណាម។ ធុរកិច្ចកូរ៉េចាប់អារម្មណ៍ និងចង់វិនិយោគលើផ្នែកដូចជាឧស្សាហកម្មគាំទ្រ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង គ្រឿងអេឡិចត្រូនិក ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត និងបណ្តាញ 5G ទីក្រុងឆ្លាតវៃ...។

ទី៤ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស កម្លាំងពលកម្ម វប្បធម៌ និងទេសចរណ៍។ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការងារនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ពលករវៀតណាមនៅកូរ៉េ មានភាពឧស្សាហ៍ព្យាយាម ជំនាញខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។ កូរ៉េប្តេជ្ញាជួយវៀតណាមក្នុងការបណ្តុះបណ្តាលកម្មករក្នុងវិស័យឧស្សាហកម្ម បង្កើតបរិយាកាសអំណោយផលសម្រាប់ពលករវៀតណាមក្នុងការរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងរលូននៅក្នុងប្រទេសកូរ៉េ។

ទី៥ ដំណើរធុរកិច្ចបានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថ្មីៗមួយចំនួនដូចជាការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ គ្រឿងអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត។

ថ្នាក់ដឹកនាំកូរ៉េសង្ឃឹមថាភាគីទាំងពីរនឹងសហការគ្នាដើម្បីបង្កើតលទ្ធផលពិតប្រាកដក្នុងវិស័យនេះ ឯកភាពសិក្សាយន្តការផ្លាស់ប្តូរទិសដៅ និងគម្រោងជាក់លាក់ដែលអាចអនុវត្តបានក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត បណ្តុះបណ្តាលធនធានមនុស្ស វិស័យច្នៃប្រឌិត; ប្ដេជ្ញាជួយវៀតណាមចំនួនថវិកា ៣០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ បន្តអនុវត្តដំណាក់កាលទី ២ នៃគម្រោងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េ (VKIST)។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ កូរ៉េបានអះអាងថា នឹងគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលដៃគូដើម្បីកំណើនបៃតង និងគោលដៅសកល (P4G) 2030 នៅខែមេសា ឆ្នាំ ២០២៥។

អ្នកយកព័ត៌មាន៖ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung