leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមសន្និសីទអន្តរជាតិរវាងគណបក្សនយោបាយអាស៊ី (រូបថត៖ vov.vn)

ដោយលើកកំពស់តួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ក្នុងបណ្ដាអាណត្តិកន្លងមក គណៈប្រតិភូវៀតណាម បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរបស់ ICAPP។ នៅខាងក្រៅនៃសន្និសីទ គណៈប្រតិភូវៀតណាម បានជួបប្រជុំទ្វេភាគីជាមួយតំណាងនៃបណ្ដាគណបក្សដែលចូលរួមសន្និសីទ ដើម្បីជំរុញទំនាក់ទំនងជាមួយបណ្ដាគណបក្ស និងបណ្ដាប្រទេស ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការតម្រង់ទិសសំខាន់ៗរបស់ ICAPP នាពេលខាងមុខ។

ICAPP គឺជាវេទិកាសន្ទនាធំបំផុតនៃបណ្តាគណបក្សនយោបាយជាង ៣៥០ នៅអាស៊ី ដែលត្រូវបានបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០០០ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ី៕

បកប្រែដោយ Thuy Anh