EIP នឹងត្រូវបានអនុវត្តក្នុងរយៈពេលបួនឆ្នាំក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចទូទាំងតំបន់ដោយការដោះស្រាយឧបសគ្គនៃការអភិវឌ្ឍនៅក្នុងប្រទេសសមាជិកអាស៊ាន (AMS) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កម្មវិធីនេះនឹងផ្តល់ការគាំទ្រដល់ប្រទេសសមាជិកអាស៊ាន តាមរយៈសកម្មភាពជួយឧបត្ថម្ភខាងបច្ចេកទេស លើកកម្ពស់សមត្ថភាព និងការចែករំលែកចំណេះដឹង។ លើសពីនេះ កម្មវិធីនេះនឹងស្វែងយល់សក្ដានុពលនៃឌីជីថលភាវូបនីយកម្ម ដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ាន និងផ្តោតលើការជួយឧបត្ថម្ភសហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម។

leftcenterrightdel
លោក Martin Kent ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស (រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម)

កម្មវិធី EIP នឹងត្រូវបានអនុវត្តក្នុងប្រទេសសមាជិកអាស៊ានទាំង ១០ និងទីម័រខាងកើត។ កម្មវិធីនឹងផ្តោតលើផ្នែកសំខាន់ៗចំនួនបី៖ ការគាំទ្រការកែទម្រង់បទប្បញ្ញត្តិ សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ជំរុញពាណិជ្ជកម្មបើកចំហ ដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងជំរុញពាណិជ្ជកម្មសកល រួមទាំងជាមួយអង់គ្លេស; ធ្វើទំនើបកម្មសេវាកម្មហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មទូទាំងអាស៊ាន និងទីម័រខាងកើត។

ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Martin Kent អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់អង់គ្លេសប្រចាំអាស៊ាន  បានឲ្យដឹងថា កម្មវិធីនេះនឹងទាញយកឱកាសពីសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី និងការអភិវឌ្ឍសហគ្រាសខ្នាតតូច។ លោកសង្ឃឹមថាអង់គ្លេសនឹងចែករំលែកជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកំណែទម្រង់បទប្បញ្ញត្តិ សេវាកម្មហិរញ្ញវត្ថុ និងគោលនយោបាយពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវវិបុលភាពរួម។

លោកបណ្ឌិត Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះការផ្តោតសំខាន់របស់ EIP លើកំណែទម្រង់បទប្បញ្ញត្តិ ពាណិជ្ជកម្មបើកចំហ និងសេវាកម្មហិរញ្ញវត្ថុ ហើយរំពឹងថាកម្មវិធីនឹងជួយឧបត្ថម្ភគំនិតផ្តួចផ្តើមដែលមានស្រាប់របស់អាស៊ាន ក្នុងវិស័យទាំងបីនេះ និងរួមចំណែកជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន៕

បកប្រែដោយ Huyen Trang