លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
នាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងចូលរួមវេទិកាអនាគតអាស៊ាន ដែលប្រព្រឹត្តទៅនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមេសា។