ពិធីបើក SOMS ១៦ មានការចូលរួមពីប្រតិភូប្រមាណ ២០០ នាក់មកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទីម័រឡេស្តេ និងតំណាងដៃគូអន្តរជាតិដូចជា ជប៉ុន ចិន FIFA ជាដើម។

leftcenterrightdel
ប្រតិភូដែលចូលរួម SOMS ១៦ បង្ហាញពីសាមគ្គីភាព

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា SOMS ១៦ គឺជាវេទិកាឯកទេសកម្រិតខ្ពស់ ដោយផ្តោតលើការពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីកីឡាដំណាក់កាល ២០២១ - ២០២៥។ ខ្លឹមសារសំខាន់ៗ រួមមាន  ការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន​ និង FIFA ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ក្នុងតំបន់ និងធ្វើបច្ចុប្បន្នភាពនូវការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់អាស៊ាននៅប្រទេសម៉ាឡេស៊ី គម្រោងសំខាន់ដោយមានថវិកាប៉ាន់ស្មានចំនួន ៥ លានដុល្លារអាមេរិក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺនសម្រាប់កីឡាករវ័យក្មេងជាង ៥០០ នាក់ ក្នុងមួយឆ្នាំ។

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Danh Hoang Viet ប្រធាននាយកដ្ឋានអប់រំកាយ កីឡា បានឲ្យដឹងថា៖ “អង្គប្រជុំនឹងពិភាក្សាបន្ថែមទៀតដើម្បីបង្កើតមជ្ឈមណ្ឌលនេះ ហើយប្រទេសម៉ាឡេស៊ីកំពុងត្រៀមរៀបចំ។ យើងនឹងចូលរួមជាមួយប្រទេសអាស៊ាន និងដៃគូដូចជា ប្រទេសចិន ដើម្បីរួមវិភាគទាន ជួយឧបត្ថម្ភក្នុងកម្រិតជាក់ស្ដែង ដើម្បីយើងអាចបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមសម្រាប់កីឡាអាស៊ាន។ ជាទូទៅ បណ្តាប្រទេសអាស៊ាន បានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានរួចហើយ”។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយក៏បានស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំឲ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលគ្រោងនឹងប្រមូលផ្តុំកីឡាករជាង ១២,០០០ នាក់មកពីប្រទេសចំនួន១១៕

បកប្រែដោយ Thanh Cong