កិច្ចសន្ទនាដែលត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ានឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមេសា នៅទីក្រុងហាណូយ។ នេះគឺជាចំណុចគួរឲ្យចាប់អារម្មណ៍មួយក្នុងវេទិកាអនាគតអាស៊ានឆ្នាំ២០២៤ និងជាឱកាសសម្រាប់យុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន ចែករំលែក និងផ្ដល់យោបល់ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍរបស់អាស៊ាននាពេលអនាគត។ 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ថ្លែងក្នុងកិច្ចសន្ទនានេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើតួនាទីដែលមិនអាចខ្វះបានរបស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ លោកបានបញ្ជាក់ជាថ្មីម្ដងទៀតនូវកិច្ចសន្យារបស់អាស៊ានក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជននៅក្នុងតំបន់ បង្កើតបរិយាកាសអំណោយផលសម្រាប់យុទ្ធជនក្នុងការពង្រីកសក្តានុពលពេញលេញរបស់ពួកគេ។

* នារសៀលថ្ងៃដដែល លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោកស្រី Pham Lan Dung នាយិកាស្តីទីនៃបណ្ឌិតសភាការទូតវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីបើកសម្ពោធទីលានអាស៊ាន នៅបណ្ឌិតសភាការទូត៕

បកប្រែដោយ Thanh Cong