ក្នុងឱកាសនេះ បណ្តាប្រទេសបានពិនិត្យស្ថានភាពនៃកិច្ចសហប្រតិបត្តិការ លើកឡើងទិសដៅ និងវិធានការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង នាពេលខាងមុខ ព្រមទាំងពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់។

ក្នុងកិច្ចសន្ទនានេះ អាស៊ាន និងកូរ៉េខាងត្បូង បានបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ទំនាក់ទំនងចំពោះភាគីនីមួយៗ និងតំបន់ទាំងមូល។ កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា អាស៊ានគឺជាតំបន់សំខាន់ក្នុងយុទ្ធសាស្ត្រតំបន់ និងសម្ដែងនូវការគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយបញ្ជាក់ពីកិច្ចសហការជាមួយអាស៊ាន ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (KASI)។ បណ្តាប្រទេសអាស៊ានវាយតម្លាំងខ្ពស់ចំពោះសំណើបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអាស៊ានរបស់កូរ៉េខាងត្បូង។ បណ្ដាប្រទេសអាស៊ានកំពុងសហការយ៉ាងសកម្មជាមួយកូរ៉េខាងត្បូងដើម្បីឆ្ពោះទៅរកគោលដៅនេះ ក្នុងឱកាសខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងទ្វេភាគីនៅឆ្នាំ២០២៤។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី២៨

លោក Do Hung Viet បានស្នើឲ្យកូរ៉េខាងត្បូងបន្តគាំទ្រគោលជំហររួមរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត ក៏ដូចជាការខិតខំប្រឹងប្រែងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងឆាប់សម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។

ក្នុងឱកាសត្រៀមរៀបចំការប្រគល់តួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងជូនដល់ប្រទេសថៃនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង (PMC) នាខែកក្កដា ឆ្នាំ២០២៤ លោក Do Hung Viet បញ្ជាក់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយថៃក្នុងដំណើរការនេះ និងខិតខំជំរុញឲ្យទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង ឡើងដល់កម្ពស់ថ្មី៕

បកប្រែដោយ Thuy Anh