leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងពិធីបើក AWGIPC 72 លោក Luu Hoang Long ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាស៊ានបានជំរុញកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិបញ្ញាក្នុងចំណោមប្រទេសជាសមាជិក ក៏ដូចជាពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូដើម្បីប្រែអាស៊ានក្លាយទៅជាតំបន់ច្នៃប្រឌិត និងមានលទ្ធភាពប្រកួតប្រជែងនៅលើពិភពលោក។ នៅក្នុងដំណើរការធ្វើសមាហរណកម្មនោះ AWGIPC បាននិងកំពុងដើរតួនាទីជាចំណុចស្នូលក្នុងការកសាង សម្របសម្រួល និងអនុវត្តកម្មវិធីសកម្មភាពរបស់អាស៊ានលើកម្មសិទ្ធិបញ្ញា ដើម្បីសម្រេចបាននូវគោលដៅកម្មសិទ្ធិបញ្ញាដែលមានចែងក្នុងផែនការមេសម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint)។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

AWGIPC 72 ផ្តោតលើបញ្ហា៖ កម្មវិធីសកម្មភាពរបស់អាស៊ានលើកម្មសិទ្ធិបញ្ញាដំណាក់កាល ២០១៦-២០២៥ និងសកម្មភាពសហប្រតិបត្តិការស្តីពីកម្មសិទ្ធិបញ្ញារវាងអាស៊ាន និងដៃគូរបស់អាស៊ាន៕

បកប្រែដោយ Huyen Trang