leftcenterrightdel
រូបថត៖Vietnam+

ទូរទស្សន៍ជាតិឡាវបានឲ្យដឹងថា រដ្ឋាភិបាលឡាវកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីកែលម្អប្រព័ន្ធប្រមូលពន្ធដើម្បីធានាឱ្យមានសមាហរណកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយពន្ធ។ កិច្ចប្រជុំនឹងពិភាក្សាអំពីការបញ្ចប់កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាររវាងប្រទេសសមាជិកអាស៊ាន ដែលជាផ្នែកមួយនៃបណ្តាញសន្ធិសញ្ញាពន្ធទ្វេភាគីដែលកំពុងប្រព្រឹត្តទៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តការកាត់បន្ថយពន្ធល្អបំផុត រួមទាំងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងពន្ធនាពេលអនាគតតាមរយៈការធ្វើបរិវត្តកម្មឌីជីថល។ ប្រតិភូក៏នឹងពិភាក្សាអំពីការអនុវត្តដំណោះស្រាយឌីជីថលក្នុងការគ្រប់គ្រងពន្ធលើការប្រើប្រាស់ពិសេសផងដែរ។

បកប្រែដោយ Duy Hoan