ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ឆ្នាំ ១៨៣១ / ២៦ មីនា ឆ្នាំ ២០២៤) នៅថ្ងៃទី ២៥ មិនាខាងមុខ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញជួបសំណេះសំណាល និងសន្ទនាជាមួយយុវជន។ ដោយប្រធានបទ "ពង្រីកតួនាទីត្រួសត្រាយរបស់យុវជនក្នុងបរិវត្តកម្មឌីជីថលជាតិ" ការសន្ទនាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីជាមួយយុវជននឹងផ្ដោតសំខាន់គោលកាណ៍ គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋ ចំពោះបុព្វហេតុបរិវត្តកម្មឌីជីថល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយតំណាងយុវជនដែលមានស្ថានភាពលំបាក (រូបថត៖ vnanet.vn)

ព្រឹត្តិការណ៍នេះក៏បានលើកឡើងអំពីយន្តការ គោលនយោបាយ និងប្រភពធនធានរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ ពង្រីកតួនាទី ការទទួលខុសត្រូវរបស់យុវជនក្នុងការអនុវត្តរាល់គោលដៅនៃកម្មវិធីបរិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើមក្នុងការគាំទ្រ និងលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់យុវជនក្នុងការអនុវត្តគោលដៅនៃកម្មវិធីបវិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិ។

អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានវត្តមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងតំណាងយុវជនប្រមាណ ៣០០ នាក់។ តាមផែនការ ក្នុងកម្មវិធីនេះ លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបសំណេះសំណាល លើកតម្កើងយុវជនវៀតណាមឆ្នើមចំនួន ១០ នាក់ និងយុវជនវៀតណាមដែលមានសក្ដានុពលចំនួន ១០ នាក់ឆ្នាំ ២០២៣៕

តាម vovworld.vn