នេះជាលើកទីមួយដែលកិច្ចប្រជុំរនេះត្រូវបានរៀបចំឡើងក្រោយជំងឺ Covid-19 ក្នុងគោលបំណងផ្លាស់ប្តូរវិធានការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តដូចគ្នា។ នៅក្នុងកិច្ចប្រជុំនេះ អាស៊ាន និងសហភាពអឺរ៉ុបបានឯកភាពគ្នាខិតខំប្រឹងប្រែងអនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២២ និងផែនការសកម្មភាពដំណាក់កាល ២០២៣-២០២៧ ឆ្ពោះទៅការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។

អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីការបរទេសទាំងឡាយ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ រួមទាំងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន និងប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ចូលរួមកិច្ចប្រជុំ AEMM-24 (រូបថត៖ Dangcongsan.vn)

ក្នុងកិច្ចប្រជុំ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានលើកឡើងនូវទិសដៅ និងវិធានការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោកអំពាវនាវឲ្យបណ្តាប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់រហ័ស និងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយស្នើឲ្យសហភាពអឺរ៉ុបជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តផែនការប្រមូលធនធានដើម្បីអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។

លោករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់វៀតណាម និងអាស៊ានអំពីបញ្ហាសមុទ្រខាងកើត ដោយអំពាវនាវឲ្យបណ្តាប្រទេស EU គាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិនក្នុងការអនុវត្ត DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទិសដៅកសាង COC ប្រកបដោយជាក់ស្ដែង និងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982៕

បកប្រែដោយ Thuy Anh