leftcenterrightdel
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ EU ដើម្បីកសាងគំរូកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការធ្វើបរិវត្តកម្មបៃតង

វេទិកាឆ្នាំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាង ៧០  រួមទាំងរដ្ឋសមាជិកចំនួន ២៧ នៃសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមេដឹកនាំនៃអង្គការក្នុងតំបន់ និងអន្តរជាតិជាច្រើន។

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាតុមូលក្រោមប្រធានបទ “ការផ្ធ្វើបរិវត្តកម្មបៃតង - ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព” លោ Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងពីការសន្យារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មមបៃតងដ៏ខ្លាំក្លា ទាំងនៅ COP26 ទាំងការក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដំបូងគេដែលបង្កើតភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP)។

leftcenterrightdel
វេទិកាឆ្នាំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាង ៧០

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ EU ដើម្បីកសាងគំរូកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការធ្វើបរិវត្តកម្មបៃតង គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមបង្រួមគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងសង្កត់ធ្ងន់ថាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ JETP នឹងជាសក្ខីភាពមួយចំពោះគំរូកិច្ចសហប្រតិបត្តិការនេះ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យបណ្តាប្រទេស EU ជួយឧបត្ថម្ភវៀតណាម និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការសម្របខ្លួន តាមរយៈការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ សម្របសម្រួលកសាងគោលនយោបាយ និងយន្តការទិញលក់ កំណត់តម្លៃកាបូន។

បកប្រែដោយ Duy Hoan