នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងការដឹកជញ្ជូនអាស៊ាន គឺពិតជាចាំបាច់ និងមានសារៈសំខាន់ណាស់។ អាស៊ានតែងតែចាត់ទុកការតភ្ជាប់ និងការធ្វើសមាហរណកម្មជាអាទិភាពចម្បងមួយក្នុងការអនុវត្តវិធានការដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមចំណែកលើកកម្ពស់គុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចមជ្ឈភាពអាស៊ានដែលមានភាពស្វាហាប់ និងមានសក្តានុពលជាច្រើន។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍នៅកិច្ចប្រជុំ

កិច្ចប្រជុំ MTWG 45 បានពិភាក្សាអំពីការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួសម្រាប់ដំណាក់កាល ២០១៦-២០២៥ គំនិតផ្តួចផ្តើមថ្មីសម្រាប់ការស្ដារឡើងវិញនៃការដឹកជញ្ជូនតាមសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពបន្ទាប់ពីជំងឺរាតត្បាត Covid-19  វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ ស្តីពីការធ្វើចរាចរណ៍ទំនិញ និងការគ្រប់គ្រងកាកសំណល់នៃកប៉ាល់។ល។ ជាមួយនឹងគោលនយោបាយបើកចំហ វៀតណាមបាននិងកំពុងទាក់ទាញការវិនិយោគយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ក្នុងនោះសេដ្ឋកិច្ចនាវាចរណ៍មានការកើនឡើង និងត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang