កិច្ចប្រជុំនាវាចរណ៍អាស៊ាន លើកទី ៤៥ នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា
កប.អនឡាញ - កិច្ចប្រជុំនេះនឹងពិភាក្សាអំពីការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួ ឆ្នាំ២០១៦-២០២៥។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា កិច្ចប្រជុំក្រុមការងារនាវាចរណ៍អាស៊ាន លើកទី ៤៥ (អាស៊ាន - MTWG) នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។
កិច្ចប្រជុំឆ្នាំនេះដឹកនាំ និងធ្វើជាម្ចាស់ផ្ទះ ដោយនាយកដ្ឋាននាវាចរណ៍វៀតណាម។ កិច្ចប្រជុំនេះនឹងពិភាក្សាអំពីការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួ ២០១៦-២០២៥ ការផ្តួចផ្តើមថ្មីក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រដែលស្តារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាព ក្រោយពីជំងឺរាតត្បាត COVID-19 ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ លើការចរាចរទំនិញ និងការគ្រប់គ្រងកាកសំណល់ពីនាវា។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងលើកឡើងដំណោះស្រាយសម្រាប់ផែនការសកម្មភាពបន្ទាប់នៅក្នុងកម្មវិធីបច្ចេកវិទ្យាឆ្លាតវៃលើវិស័យដឹកជញ្ជូន។
    |
 |
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា នឹងប្រព្រឹត្តទៅកិច្ចប្រជុំក្រុមការងារនាវាចរណ៍អាស៊ាន លើកទី ៤៥ (រូបថត៖ BNEWS) |
បើយោងតាមថ្នាក់ដឹកនាំនាយកដ្ឋាននាវាចរណ៍វៀតណាមឲ្យដឹងថា ក្នុងឋានៈជាប្រធានកិច្ចប្រជុំ MTWG 45 វៀតណាមរំពឹងថា បណ្តាប្រទេសអាស៊ាននឹងបន្តរួមដំណើរ និងផ្លាស់ប្តូរយ៉ាងសកម្ម និងបើកចំហ ឆ្ពោះទៅគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ផ្នែកនាវាចរណ៍ពិភពលោកនិយាយរួម និងអាស៊ាននិយាយដោយឡែក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រក្នុងចំណោមប្រទេសជាសមាជិក វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាចរណ៍/ដឹកជញ្ជូនតាមផ្លូវសមុទ្រទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ានដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងមីយ៉ាន់ម៉ា៕
បកប្រែដោយ Duy Hoan