លោក Singh បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបានជិត ២០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយជាដៃគូពាណិជ្ជកម្មធំទី ៥ របស់អាស៊ាន។ លំហូរវិនិយោគផ្ទាល់ពីប្រទេសកូរ៉េខាងត្បូងចូលក្នុងតំបន់អាស៊ានសម្រេចបាន ៧.១ ពាន់លានដុល្លារអាមេរិក។ ការធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង AKFTA នឹងបង្កើតឱកាសសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរកាន់តែរឹងមាំ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីខែកក្កដា ឆ្នាំ២០២២ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំតុមូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-កូរ៉េខាងត្បូង ឆ្នាំ២០២៣ លោក Singh បានឲ្យដឹងថា កិច្ចព្រមព្រៀង FTA ជាច្រើនទៀតរវាងអាស៊ាន និងដៃគូសន្ទនាក៏កំពុងស្ថិតក្នុងដំណើរការធ្វើឲ្យប្រសើរឡើងផងដែរ។

លោក Singh បានសង្កត់ធ្ងន់ថា ជាមួយនឹងការចរចាដើម្បីធ្វើឲ្យប្រសើរឡើង AKFTA អាស៊ាន និងកូរ៉េខាងត្បូងរង់ចាំការផ្លាស់ប្ដូរថ្មីនៅក្នុងតំបន់ និងការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ខ្លួន។ បច្ចុប្បន្ន សាជីវកម្មកូរ៉េខាងត្បូងជាច្រើនកំពុងបង្កើនសកម្មភាពរបស់ពួកគេតាំងពីអាស៊ីខាងជើងទៅអាស៊ាន។ លោក Singh បានបញ្ជាក់ថា អាស៊ានត្រៀមខ្លួនរួចជាស្រេចគាំទ្រដល់ក្រុមហ៊ុនកូរ៉េខាងត្បូងមិនត្រឹមតែរៀបចំឡើងវិញ និងបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការបំភាយកាបូនផងដែរ៕

បកប្រែដោយ Thuy Anh