អាស៊ាន-ចិន បញ្ជាក់ជាថ្មីនូវការសន្យាជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទនៃកិច្ចសហប្រតិបត្តិការនៅឆ្នាំនេះ "ឆ្នាំអភិវឌ្ឍន៍កសិកម្ម និងសន្តិសុខស្បៀងអាស៊ាន-ចិន" ដោយបានកត់សម្គាល់ពីសំណើរបស់ប្រទេសចិនស្តីពីគម្រោង និងសកម្មភាពដែលត្រូវអនុវត្តពេញមួយឆ្នាំ។
នៅក្នុងកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ចិន (JCC) ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការសន្យាជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ប្រទេសចិនក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះការកសាងសហគមន៍អាស៊ាន និងតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។
    |
 |
លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន (ស្ដាំ) និង លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ |
លោក Aung Myo Myint តំណាងប្រចាំការមីយ៉ាន់ម៉ាប្រចាំនៅអាស៊ាន និងលោក Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន ធ្វើជាសហអធិបតីនៃកិច្ចប្រជុំនេះ ដោយមានការចូលរួមពីតំណាងប្រចាំការនៃប្រទេសសមាជិកអាស៊ាន និងលោក Michael Tene អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍នយោបាយសន្តិសុខ ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពក្នុងតំបន់អាស៊ាន និងចិន ព្រមទាំងបានពិភាក្សាអំពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក។
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលសម្រេចបានក្នុងវិស័យជាច្រើនក្រោមផែនការសកម្មភាពអាស៊ាន-ចិន ២០២១-២០២៥ និងឧបសម្ព័ន្ធ ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ជាពិសេសនៅក្នុងកិច្ចសន្ទនានយោបាយ និងកិច្ចសហប្រតិបត្តិការ សន្តិសុខមិនប្រពៃណី ពាណិជ្ជកម្ម និងការវិនិយោគ អាហារ និងកសិកម្ម បច្ចេកវិទ្យាព័ត៌មាន សន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ការអប់រំ សុខភាពសាធារណៈ វប្បធម៌ ព័ត៌មាន បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Duy Hoan