leftcenterrightdel
 លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសមភាគីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim  (រូប​ថត៖ Xinhua)

ក្នុងកិច្ចពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim នៅទីក្រុងប៉េកាំង នាថ្ងៃទី ១ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិនមានឆន្ទៈធ្វើការជាមួយម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីពន្លឿនការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ក៏ដូចជារួមដៃគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានដកស្រង់សម្តី លោក Li Qiang នាយករដ្ឋមន្ត្រីចិនថា "អាស៊ីគឺជាដំបូលផ្ទះរួមរបស់យើង ហើយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ទៅវិញទៅមកគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់" ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន ក៏បានជំរុញឲ្យប្រទេសចិន និងម៉ាឡេស៊ី ឱ្យមានការតាំងចិត្តការពារពហុភាគីនិយម ផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងខឿនសេដ្ឋកិច្ចទើបលេចធ្លោ ព្រមទាំងរួមចំណែកបន្ថែមទៀតដល់ការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល៕

បកប្រែដោយ Duy Hoan