យោងតាមប្រមុខលេខាធិការដ្ឋានអាស៊ាន ក្រុមការងារកម្រិតខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានបានឯកភាពលើការតម្រង់ទិសពេលវេលាយុទ្ធសាស្ត្រនេះ ក្នុងកិច្ចប្រជុំលើកទី៧ របស់ខ្លួនដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៩ ខែមីនា។

leftcenterrightdel
អគ្គលេខាធិការអាស៊ានថ្លែងមតិក្នុងសម័យពិភាក្សាមួយកាលពីថ្ងៃទី៣០ ខែមីនា (រូបថត៖ VOV)

កិច្ចប្រជុំក៏បានពិភាក្សាអំពីនិន្នាការ និងកត្តាដែលប៉ះពាល់ដល់អនាគតរបស់អាស៊ានក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ តម្រូវការ និងបញ្ហាប្រឈមក្នុងការធានា និងរក្សាបាននូវតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ដែលកំពុងលេចចេញជារូបរាង។ យោងតាមដំណើការ ក្រុមការងារជាន់ខ្ពស់នឹងរាយការណ៍ជូនមេដឹកនាំអាស៊ានអំពីវឌ្ឍនភាពនៃកសាងសេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែឧសភា៕

តាម vovworld.vn