នៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ACB ទាំងឡាយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាម ក្នុងការរៀបចំសកម្មភាពជាច្រើនទាំងការជួបជុំផ្ទាល់និងតាមប្រព័ន្ធវីដេអូ។ ឯកអគ្គរដ្ឋទូត ACB ទាំងឡាយមានបំណងចង់ឲ្យស្ថានទូតវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយហ្វីលីពីន ដើម្បីអនុវត្តជាក់ស្តែងនូវរាល់គំនិតផ្តួចផ្តើម និងសកម្មភាពរួមរបស់ ACB នាពេលខាងមុខនេះ។

leftcenterrightdel
ស្ថានទូតវៀតណាមប្រចាំប្រទេសស្វីសអញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាន Bern (រូបថត៖ vnanet.vn)

ទាក់ទងនឹងអនុសាសន៍របស់វៀតណាមដែលពាក់ព័ន្ធនឹងសកម្មភាពរបស់ ACB ឯកអគ្គរដ្ឋទូត ACB ទាំងឡាយបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការទូទៅរបស់ ACB ក្នុងអាណត្តិបន្តបន្ទាប់ ដោយផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់រូបភាពរបស់អាស៊ាននៅប្រទេសស្វីស ជាពិសេស ផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តជាមួយទីភ្នាក់ងារស្វីស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រៀបចំការផ្លាស់ប្តូរតាមរយៈប្រព័ន្ធវីដេអូក្នុង ACB និងជាមួយដៃគូស្វីស ដើម្បីលើកកម្ពស់ការយល់ដឹងគ្នា និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសស្វីស និងអាស៊ាន៕

បកប្រែដោយ Thanh Cong