ផែនការជម្រុញកំណើនសេដ្ឋកិច្ចនៃក្រុមប្រទេស CLMV ដំណាក់កាល ២០២១-២០២២ នឹងផ្តោតទៅលើវិស័យសំខាន់ចំនួន៥ ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ការធ្វើឲ្យសុក្រិតកិច្ចសន្យាក្នុងតំបន់ស្ដីពីការអភិវឌ្ឍក្របខ័ណ្ឌ CLMV កិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺ Covid-19។

leftcenterrightdel
រូបថតឧទាហរណ៍ (asean.org)

កិច្ចប្រជុំក៏បានពិភាក្សាអំពីការអនុវត្តផែនការស្ដារឡើងវិញលើគ្រប់វិស័យ ផែនការសកម្មភាពទីក្រុងហាណូយស្ដីពីកិច្ចសហប្រតិបត្តិការក្នុងប្លុកអាស៊ាន និងការផ្សារភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ការទប់ទល់នឹងជំងឺ Covid-19 ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រឹងការតភ្ជាប់ខ្សែសង្វាក់។ ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងឡាយបានអនុម័តឯកសារមួយចំនួនដែលបញ្ជូនដោយមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច រួមទាំង សន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាន និងឯកសារ (TOR) ស្តីពីការតភ្ជាប់បណ្តាមជ្ឈមណ្ឌលច្នៃប្រឌិតអាស៊ាន ដែលជាគំនិតផ្តួចផ្តើមពីរក្នុងចំណោមគំនិតផ្ដួចផ្ដើមត្រូវបានផ្ដល់អាទិភាពចំនួន១៣ សម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ របស់វៀតណាម៕

បកប្រែដោយ Thuy Anh