leftcenterrightdel
លោក Mike Pompeo ថ្លែងក្នុងសន្និសីទកាសែតមួយនៅវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ vnanet.vn)

លោក Mike Pompeo បញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត អាមេរិក-អាស៊ាន កំពុងរួមវិភាគទានក្នុងចក្ខុវិស័យរួមរបស់ភាគីទាំងពីរសម្រាប់តំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក មួយប្រកបដោយសេរីភាព និងបើកទូលាយ។ លោកបានឲ្យដឹងថា ប្រទេសអាមេរិក និងប្រទេសអាស៊ាន នានាបានសហប្រតិបត្តិការដើម្បីទប់ទល់នឹងជំងឺ Covid-19។

ប្រទេសអាមេរិកបានសន្យាផ្តល់ជំនួយវេជ្ជសាស្រ្ត និងមនុស្សធម៌ ជាបន្ទាន់ដែលគិតជាទឹកប្រាក់ចំនួន ៨៥ លានដុល្លារដើម្បីជួយប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ភាគីទាំងពីរនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយតម្លាភាពនៅក្នុងដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាត៕

បកប្រែដោយ Thanh Cong