leftcenterrightdel
ពិធីអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ានតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ vov.vn)

 

តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា អាស៊ានបានឆ្លងកាត់ការកកើតនិងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥៣ ឆ្នាំកន្លងមក។ អាស៊ានជាតំបន់មួយដែលត្រូវបែងចែកដោយសង្គ្រាមបានក្លាយជាតំបន់សន្តិភាព ស្ថិរភាព វិបុលភាព និងស្វាហាប់។ សមិទ្ធិផលទាំងនេះមិនត្រឹមតែពឹងផ្អែកទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋអាស៊ានប៉ុណ្ណោះទេ ថែមទាំងមកពីទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូនានា មិត្តភក្តិជុំវិញពិភពលោក និងអង្គការសហប្រជាជាតិផងដែរ។ តាងនាមបណ្តាប្រទេសអាស៊ាន លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តនឹងជំរុញទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ ឲ្យកាន់តែអភិវឌ្ឍន៍​ថែមទៀតក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។

សូមគូសបញ្ជាក់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ ដោយសេចក្តីថ្លែងការទីក្រុងបាងកកដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់តំបន់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង សំដៅបន្តបញ្ជាក់ពីអត្តសញ្ញាណ​សហគមន៍អាស៊ាន ព្រមទាំងបន្សល់ទុកនូវចាប់អារម្មណ៍យ៉ាងខ្លាំងអំពីរូបភាពសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព និងមិត្តភាពចំពោះមិត្តភក្តិអន្តរជាតិផងដែរ៕

បកប្រែដោយ Pham Diep