ថ្លែងក្នុងឱកាសនេះ លោក Kung Phoak អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌និងសង្គមសង្កត់ធ្ងន់ថា គម្រោង ACHDA គឺជា “ជំហានសំខាន់” របស់អាស៊ានក្នុងការលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌របស់តំបន់ និងការរួមគ្នាជម្រុញអត្តសញ្ញាណអាស៊ាន។

leftcenterrightdel
រូបថត៖ heritage.asean.org

លោក Akira Chiba ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន បានឲ្យដឹងថា ដោយមានគេហទំព័រ ACHDA យើងអាចគយគន់បេតិកភណ្ឌវប្បធម៌ក្នុងតំបន់យ៉ាងងាយស្រួលភ្លាមៗនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោក Chiba សង្កត់ធ្ងន់ថា គេហទំព័រ ACHDA មិនគ្រាន់តែបាននាំមកនូវផលប្រយោជន៍ឲ្យអាស៊ានប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍ឲ្យពិភពលោកទៀតផង។

នៅដំណាក់កាលដំបូង គេហទំព័រ ACHDA បានឧទ្ទេសនាមវត្ថុតាងជាង១៦០ របស់ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃក្រោមរូបភាពឌីជីថលបនីយកម្ម។ គោលដៅនៃដំណាក់កាលទី២ របស់គម្រោងគឺធ្វើឌីជីថលបនីយកម្មចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕

បកប្រែដោយ Thuy Anh