ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ណែនាំការអនុវត្តគម្រោង “ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍវិស័យទេសចរណ៍” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ មានដូចខាងក្រោម៖

ក) ការធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី

- ការសិក្សា និងវាយតម្លៃអំពីបេតិកភណ្ឌវប្បធម៌ប្រពៃណីនៅក្នុងសហគមន៍;

- បណ្តុះបណ្តាលសម្រាប់សហគមន៍ និងអ្នកចូលរួមការធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- ការធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- បង្កើតបញ្ជីធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- បង្កើត ធ្វើសំយោគ និងលើកឡើងវិធានការការពារបេតិកភណ្ឌវប្បធម៌ប្រពៃណី;

-  រាយការស្តីពីលទ្ធផលនៃការធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- វាយតម្លៃលទ្ធផលនៃការធ្វើជំរឿនបេតិកភណ្ឌវប្បធម៌ប្រពៃណី។

leftcenterrightdel
រូបថតឧទាហរណ៍៖ thegioidisan.vn

ខ) ប្រមូល និងចងក្រងជាឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណី

- បណ្តុះបណ្តាលសហគមន៍លើការប្រមូល និងចងក្រងជាឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- អនុវត្តការប្រមូល និងចងក្រងជាឯកសារបេតិកភណ្ឌវប្បធម៌អរូបី៖ ការធ្វើសម្ភាសន៍ ការស៊ើបអង្កេត ការថតវីដេអូ ការថតរូប ការគូសផែនទី  និងរាយការអំពីបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- សម្តែង និងបង្ហាញលទ្ធផលនៃការប្រមូល និងចងក្រងឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណី;

- វាយតម្លៃលទ្ធផលនៃការប្រមូល និងចងក្រងឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណី។

* មិត្តអ្នកអាន Vu Mai Hoa នៅឃុំ Vinh Hoa ទីរួមខេត្ត Tan Chau ខេត្ត An Giang បានសួរថា៖ តើលក្ខណៈវិនិច្ឆ័យនៃការកំណត់ឃុំភូមិភាគទី១ (ឃុំចាប់ផ្តើមអភិវឌ្ឍ) តាមកម្រិតអភិវឌ្ឍដំណាក់កាលឆ្នាំ ២០២១-២០២៥ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរ ត្រូវបានកំណត់នៅក្នុងមាត្រាទី៤ នៃសេចក្តីសម្រេចលេខ 33/2020/QD-TTg របស់នាយករដ្ឋមន្ត្រី ដូចតទៅ៖

ឃុំភូមិភាគទី១ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គឺជាឃុំដែលមានសមាមាត្រ ១៥% ឬច្រើនជាងនេះនៃគ្រួសារជនជាតិភាគតិចក្នុងចំនួនគ្រួសារសរុបដែលរស់នៅក្នុងសហគមន៍ប្រកបដោយស្ថិរភាព និងបំពេញតាមលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យពីរដូចខាងក្រោម៖

១. មានសមាមាត្រនៃគ្រួសារក្រីក្រតិចជាង ១០%។

២. ត្រូវបានទទួលស្គាល់ថាបានបំពេញតាមស្តង់ដារជនបទថ្មី៕

បកប្រែដោយ Huyen Trang