អ្នកយកព័ត៌មាន (PV)៖ សូមលោកឲ្យដឹងថា តើខេត្ត Dak Glong សម្រេចបានលទ្ធផលអ្វីខ្លះក្នុងការអនុវត្តកម្មវិធី ១៧១៩?

ក្នុងរយៈពេលកន្លងមក ស្រុកបានដឹកនាំ ណែនាំនិងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តគម្រោងទាំង ១០ ក្រោមកម្មវិធី ១៩៧៩ ហើយទទួលបានលទ្ធផលវិជ្ជមានមួយចំនួន ជាពិសេស៖ ស្រុកតែងតែមានភាពសកម្មក្នុងការបញ្ចេញទុន ផ្តល់ដីលំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន ៣២ គ្រួសារ សាងសង់ផ្ទះជូន ៥៨ គ្រួសារ និងផ្តល់ទឹកប្រើប្រាស់ជូន ១៥៥ គ្រួសារ។ វិនិយោគលើការសាងសង់គម្រោងចំនួន ២៤ (រួមមានផ្លូវថ្នល់ សាលារៀន ថ្នាក់រៀន អគាវប្បធម៌ឃុំ និងប្រព័ន្ធប្រឡាយទឹក)

leftcenterrightdel
លោក Tran Nam Thuan ប្រធានគណៈកម្មការប្រជាជនស្រុក Dak Glong

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើក្នុងដំណើរការអនុវត្តកម្មវិធី ១៧១៩ ក៏ដូចជាក្នុងដំណើរកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច កងទ័ពដែលឈរជើងនៅតំបន់បានចូលរួម និងរួមចំណែកយ៉ាងដូចម្តេច?

លោក Tran Nam Thuan៖ អង្គភាពយោធាដូចជា៖ កងវរសេនាធំលេខ ៩៩៤ (បញ្ជាការដ្ឋានយោធាខេត្ត Dak Nong) អង្គភាពការពារសេដ្ឋកិច្ច Quang Son (ក្រុមហ៊ុនកាហ្វេលេខ១៥) ឈរនៅឃុំ Quang Son ស្រុក Dak Glong តែងតែជាកម្លាំងនាំមុខគេក្នុងការចូលរួមក្នុងកម្មវិធី និងគោលដៅ។ ការអនុវត្តគំរូ និងរបៀបធ្វើល្អៗជាច្រើន ដោយណែនាំប្រជាជនអំពីបច្ចេកទេសថែទាំដំណាំ និងសត្វយ៉ាងយកចិត្តទុកដាក់។ កិច្ចសហប្រតិបត្តិការរបស់អង្គភាពទ័ពបានរួមចំណែកកាត់បន្ថយ ៥-៧% គ្រួសារក្រីក្រក្នុងមួយឆ្នាំៗ រួមទាំងតំបន់ជនជាតិភាគតិចថយចុះ ៦%។ នៅឆ្នាំ ២០២៣  អត្រាគ្រួសារក្រីក្រនឹងថយចុះ ១២.២៤% ហើយអត្រាគ្រួសារក្រីក្រជនជាតិភាគតិចថយចុះ ២១.១៦% ។

leftcenterrightdel
កងទ័ពណែនាំបងប្អូនជនជាតិភាគតិចនៅឃុំ Quang Son ថែទាំដំណាំកាហ្វេ

អ្នកយកព័ត៌មាន៖ តើក្នុងការឆ្ពោះទៅរកគោលដៅចេញផុតពីស្រុកក្រីក្រ នាពេលខាងមុខ ស្រុក Dak Glong នឹងផ្តោតលើការអនុវត្តវិធានការណាខ្លះ ?

លោក Tran Nam Thuan ៖ អំពីដំណោះស្រាយ យើងកំណត់ថានឹងបន្តជំរុញការឃោសនា និងចលនាប្រជាជន លើកកម្ពស់កម្លាំងផ្ទៃក្នុង ឆន្ទៈខ្លួនទីពឹងខ្លួន និងស្មារតីខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារណែនាំរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត Dak Nong និងគណៈកម្មាធិការបក្សស្រុក Dak Glong លើកម្មវិធីគោលដៅជាតិរយៈពេល ២០២១-២០២៥។ ប្រមូលផ្តុំធនធានវិនិយោគដើម្បីជំរុញការបញ្ចប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ បង្កើនការដឹកនាំ ត្រួតពិនិត្យរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំពោះការងារកាត់បន្ថយភាពក្រីក្រ។ បង្កើនសមត្ថភាពគ្រប់គ្រងរដ្ឋ បង្កើតផែនការជាក់លាក់ ដើម្បីអនុវត្តការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងមូលដ្ឋានជាក់លាក់។ ជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនក្រីក្រក្នុងការខ្ចីដើមទុន ដើម្បីអភិវឌ្ឍផលិតកម្ម ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារមានស្ថិរភាព ដើម្បីបង្កើនប្រាក់ចំណូល។ អនុវត្តកម្មវិធី និងគោលនយោបាយសង្គម បង្កើនឱកាសក្នុងការទទួលបានគោលនយោបាយ រួចផុតពីភាពក្រីក្រនៅក្នុងតំបន់ជនជាតិភាគតិច៕

បកប្រែដោយ Duy Hoan