មហោស្រពសិល្បៈអន្តរជាតិអង់គ្លេសចាក់ផ្សាយខ្សែភាពយន្តអំពីវៀតណាម
កប.អនឡាញ - RIAF 2024 បានជ្រើសរើសចាក់ផ្សាយខ្សែភាពយន្ត "Once upon a bridge in Vietnam" តាមការឧទ្ទេសនាមរបស់សាលា Goldsmiths សាកលវិទ្យាល័យឡុងដ៍។
ខ្សែភាពយន្ត "Once upon a bridge in Vietnam" របស់លោក François Bibonne អ្នកដឹកនាំរឿងជនជាតិបារាំងដែលមានដើមកំណើតវៀតណាម ដែលទើបតែបានចាក់ផ្សាយនៅមហោស្រពសិល្បៈអន្តរជាតិ Ruthin (RIAF) ឆ្នាំ២០២៤ បានធ្វើឲ្យទស្សនិកជនអង់គ្លេស និងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។
RIAF 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុង Ruthin ក្នុងដែនដី Wales ភាគខាងជើង ដោយមានការចូលរួមពីសិល្បករ កវីនិពន្ធ អ្នកដឹកនាំរឿង និងអ្នកច្នៃប្រឌិតមកពីជាង ៤០ ប្រទេស។
|
|
លោក François Bibonne ចែករំលែកអំពីដំណើរទៅកាន់ប្រទេសវៀតណាមរបស់ខ្លួនក្នុងកម្មវិធី La Veillée នៅ Avignon ប្រទេសបារាំង (រូបថត៖ vnanet.vn) |
RIAF 2024 បានជ្រើសរើសចាក់ផ្សាយភាពយន្ត "Once upon a bridge in Vietnam" តាមការឧទ្ទសេនាមរបស់សាលា Goldsmiths នៃសាកលវិទ្យាល័យឡុងដ៍ បន្ទាប់ពីបញ្ចាំងនៅសាកលវិទ្យាល័យនេះកាលពីឆ្នាំមុន។
មុនពេលមកដល់ចក្រភពអង់គ្លេស ខ្សែភាពយន្តនេះបានចាក់ផ្សាយលើកដំបូងនៅសាកលវិទ្យាល័យល្បីៗរបស់អាមេរិកដូចជា Harvard និង Columbia ហើយបានទទួលពានរង្វាន់ភាពយន្តឯកសារខ្លីឆ្នើម និងរង្វាន់ភាពយន្ត Los Angeles (Los Angeles Film Awards) ឆ្នាំ២០២២។
ជាមួយនឹងរូបភាពនៃធម្មជាតិដ៏ស្រស់បំព្រង របាំ និងសំលៀកបំពាក់ពិសេស សំឡេងនិងរូបភាពនៃវង់ភ្លេង និងឧបករណ៍ភ្លេងប្រពៃណីវៀតណាម ខ្សែភាពយន្តនេះបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅ RIAF៕
បកប្រែដោយ Thuy Anh