ចំណុចពិសេសនៃមហោស្រពគឺកម្មវិធីសិល្បៈពិសេសក្នុងពិធីបើកមហោស្រព ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន។ លោក Dang Le Minh Tri អគ្គនាយកកម្មវិធីសិល្បៈបានឲ្យដឹងថា សារដែលកម្មវិធីបានបញ្ជូនគឺ  “រួមដៃគ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព”។ យើងចង់បញ្ជាក់ពីសាមគ្គីភាព សាមគ្គីភាពនឹងជាតម្លៃដ៏ធំបំផុត។ យើងរួមចំណែក  និងរួមគ្នាកសាងពិភពលោកមួយប្រកបដោយសន្តិភាព។ យើងចង់ឲ្យមនុស្សជាតិពួតដៃគ្នាបង្កើតពិភពលោកមួយប្រកបដោយសន្តិភាព ដែលនេះជាសារដ៏សំខាន់មួយដែលលេចធ្លោក្នុងមហោស្រពសន្តិភាពឆ្នាំនេះ ក៏ដូចជាក្នុងពិធីបើកដែរ។

leftcenterrightdel
កម្មវិធីសិល្បៈក្នុងពិធីបើកមហោស្រពដើម្បីសន្តិភាពឆ្នាំ២០២៤

ចំណុចគួរឲ្យចាប់អារម្មណ៍នៃមហោស្រពមួយទៀតគឺកម្មវិធីផ្លាស់ប្តូរតន្ត្រីអន្តរជាតិ "បទភ្លេងនៃសន្តិភាព" ដោយមានការចូលរួមរបស់សិល្បករមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ចិន បារាំង អូស្ត្រាលី គុយបា ហ្វីលីពីន ថៃ ឡាវ កម្ពុជា និងវៀតណាម។ លោក Le Minh Tuan ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri បានឲ្យដឹងថា នេះជាពិធីបុណ្យបើកទូលាយ មានតែថ្ងៃបើកប៉ុណ្ណោះ ដោយមានសកម្មភាពជាបន្តបន្ទាប់។ គណៈកម្មាធិការរៀបចំរំពឹងថា មហោស្រពនេះនឹងជាផលិតផលទេសចរណ៍ពិសេសថ្មី ដែលផ្តួចផ្តើមដោយខេត្ត Quang Tri។ លោកបញ្ជាក់ថា មហោស្រពដើម្បីសន្តិភាពមិនមែនសម្រាប់តែខេត្ត Quang Tri ប៉ុណ្ណោះទេ ថែមទាំងជាមហោស្រពថ្នាក់ជាតិ និងអន្តរជាតិ។ មហោស្រពនេះបញ្ជូនការបួងសួង បំណងរបស់ប្រជាជនវៀតណាម ក៏ដូចជាប្រជាជនជុំវិញពិភពលោក អំពីការពួតដៃគ្នាកសាងសន្តិភាពពិភពលោក។

ពេញមួយខែកក្កដា មានសកម្មភាពជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃមហោស្រពដូចជា៖ រាត្រីតន្ត្រី Trinh Cong Son ពិធីបុណ្យវប្បធម៌-ម្ហូបអាហារអន្តរជាតិ ការតាំងពិព័រណ៌សិល្បៈរបស់វិចិត្រករ Le Ba Dang ក្រោមប្រធានបទ “ក្តីប្រាថ្នាសន្តិភាព” ការតាំងពិព័រណ៍គំនូរជាមួយប្រធានបទ "ការរស់រានមានជីវិតឡើងវិញ”...៕

បកប្រែដោយ Thuy Anh