លោកស្រី Nguyen Thi Ve នៅក្រុមទី ៥ សង្កាត់ Nguyen Trai ទីក្រុង Ha Giang បានចែករំលែកថា៖ "ប្រសិនបើគ្មានកងទ័ព និងកងជីវពលជួយឧបត្ថម្ភទេ គ្រួសារខ្ញុំនឹងមិនដឹងជំនះការលំបាកដោយសារទឹកជំនន់យ៉ាងណាដែរ។ នាព្រឹកថ្ងៃទី១០ ខែមិថុនា នេះ ទឹកជំនន់បានហក់ឡើងយ៉ាងលឿនដែលធ្វើឲ្យគ្រួសារខ្ញុំទប់ទល់មិនទាន់ ទំនិញទាំងអស់ក្នុងហាងរសាត់អណ្ដែតទៅតាមទឹកយ៉ាងរន្ធត់។  បន្ទាប់ពីទឹកស្រកមក ប្តីប្រពន្ធខ្ញុំ កាន់តែបាក់ទឹកចិត្ត ព្រោះតែស្តាយរបស់ ហើយឃើញគ្រប់ទីកន្លែង​ពោរពេញដោយសំរាម និងដីភក់។ ក្នុងគ្រាដ៏លំបាកបំផុត កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៨៧៧ បញ្ជាការដ្ឋានយោធាខេត្ត Ha Giang បានមានវត្តមាននិងប្រញាប់ប្រញាល់ជួយគ្រួសារខ្ញុំសម្អាតផ្ទះ  និងផ្លាស់របស់របរដែលនៅសេសសល់ទៅកាន់កន្លែងសុវត្ថិភាព។

leftcenterrightdel
កងទ័ពជួយប្រជាជននៅសង្កាត់ Nguyen Trai ទីក្រុង Ha Giang រៀបចំឥវ៉ាន់ឡើងវិញបន្ទាប់ពីទឹកជំនន់

រីឯលោកស្រី Hoang Thi Sen នៅក្រុមទី៦ សង្កាត់ Quang Trung ទីក្រុង Ha Giang មិនអាចភ្លេចរូបភាពបងៗកងទ័ព មិនក្រែងអែងនឹងគ្រោះថ្នាក់មកជួយខ្ញុំ និងកូនខ្ញុំចេញពីតំបន់គ្រោះថ្នាក់។ លោកស្រី Hoang Thi Sen បានដឹងថា នៅយប់ថ្ងៃកើតឡើងទឹកជំនន់  មានតែខ្ញុំ និងកូនក្នុងផ្ទះ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ ពេលបាត់សោផ្ទះ ខណៈទឹកឡើងខ្លាំង... ក្រោយពីស្រែករកជំនួយជាច្រើនដង កងទ័ពក៏មានវត្តមានភ្លាមៗ ហើយនាំខ្ញុំ និងកូនខ្ញុំ ទៅកាន់កន្លែងសុវត្ថិភាព។ "ខណៈពេលដែលខ្ញុំអស់សង្ឃឹម ស្រាប់តែលឺបងៗកងទ័ពស្រែកខ្លាំងៗ... នៅពេលនោះ ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំបានទេ នៅពេលដែលដឹងថា ខ្ញុំ និងកូនត្រូវបានសង្គ្រោះ"។

ក្នុងនាមជាអ្នកបញ្ជាផ្ទាល់ការជួយសង្គ្រោះប្រជាជននៅយប់ថ្ងៃទឹកជំនន់ លោកវរសេនីយ៍ត្រី Hoang Quang Trung នាយរងសេនាធិការនៃកងវរសេនាធំលេខ ៨៧៧ ចងចាំជានិច្ចអំពីស្ថានភាពជាបន្ទាន់នៅពេលនោះ។ ទឹកបានហក់ឡើងយ៉ាងលឿន ផ្ទះជាច្រើនខ្នងក្នុងក្រុងត្រូវជន់លិច សំឡេងស្រែករកជំនួយបានបន្លឺឡើងនៅគ្រប់ទីកន្លែង... ក្នុងគ្រាគ្រោះថ្នាក់នោះ កម្មាភិបាល និងយុទ្ធជនរាប់រយនាក់នៃអង្គភាព រួមជាមួយកងជីវពលនៅមូលដ្ឋានបានប្រើប្រាស់ឧបករណ៍សង្គ្រោះ ប្រើភ្លើងពិល ឆ្លុះគ្រប់ផ្ទះ ពិនិត្យគ្រប់ច្រកល្ហក ប្រញាប់នាំប្រជាពលរដ្ឋដែលជាប់គាំងនៅតំបន់ទឹកជំនន់ទៅដល់ទីទួលសុវត្ថិភាព និងផ្តល់ទឹកពិសានិងអាហារដល់ប្រជាពលរដ្ឋ...

អ្វីៗដែលសប្បាយគឺការជួយសង្គ្រោះបានប្រព្រឹត្តទៅដោយសុវត្ថិភាព។ ដោយឃើញបងៗកងទ័ពដើរកាត់មុខផ្ទះ លោក Tran Quang Phu នៅសង្កាត់ Nguyen Trai ទីក្រុង Ha Giang បានផ្អាកការងារ គ្រវីដៃលា ហើយសម្តែងការដឹងគុណ។ ទឹកជំនន់នាពេលថ្មីៗនេះបានធ្វើឲ្យលិចលង់ទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើនរបស់គ្រួសារ ជាសំណាងល្អ ដោយមានជំនួយទាន់ពេល​វេលាពីកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ទ្រព្យសម្បត្តិមួយផ្នែកត្រូវបានជញ្ជូនទៅកន្លែងសុវត្ថិភាព។

ថ្វីត្បិតតែគ្រោះធម្មជាតិបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិជាច្រើនក៏ដោយ ប៉ុន្តែនៅក្នុងរឿងរ៉ាវរបស់ប្រជាជននៅតំបន់ទឹកជំនន់ Ha Giang គ្មានសម្ដីត្អួញត្អែរណាមួយ ដែលមានតែពាក្យពេធន៍រៀបរាប់ពីសកម្មភាព និងទង្វើល្អរបស់បងៗកងទ័ពនិងកងជីវពល ជួយប្រជាជនទប់ទល់នឹងទឹកជំនន់។ នោះជាទង្វើដ៏ក្លាហាន យកឈ្នះលើទឹកជំនន់ ដើម្បីស្វែងរកនិងនាំមនុស្សចេញពីតំបន់គ្រោះថ្នាក់។

នោះជាការឆ្លៀតពេលរាល់នាទី ដើម្បីជួយប្រជាពលរដ្ឋរើទ្រព្យសម្បត្តិ សម្អាត ជួសជុលផ្ទះនិងផ្លូវថ្នល់ដែលរងការខូចខាត និងជំនះផលវិបាកនៃគ្រោះធម្មជាតិ... សកម្មភាពទាំងនេះ បានបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនចំពោះជនរួមជាតិក្នុងគ្រាលំបាក៕

បកប្រែដោយ Pham Diep