បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមនាថ្ងៃទី១១ មិថុនា គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅសាលាអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាល នៅខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ។

leftcenterrightdel
ថ្នាក់ដឹកនាំសាលាអធិការកិច្ចទទួលស្វាគមន៍លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា (រូប​ថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា បានថ្លែងអំណរគុណចំពោះសាលាអធិការកិច្ច ដែលបានបណ្តុះបណ្តាល និងបំប៉ន់មន្ត្រីអធិការកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ មន្ត្រីកម្ពុជាចំនួន ២៧០នាក់ ដែលបានសិក្សានៅសាលា គឺជាធនធានមនុស្សដ៏ធំមួយ ប៉ុន្តែនៅតែខ្វះខាតបើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ដូច្នេះ លោករដ្ឋមន្ត្រីចង់ឲ្យសាលាបន្តបណ្តុះបណ្តាលបំប៉ន់មន្ត្រីអធិការកិច្ចសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៧៧មក សាលាអធិការកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៩៨១ វគ្គ ជាមួយសិក្ខាកាមជាង ៩៤០០០ នាក់ ក្នុងនោះមានសិក្ខាកាមក្នុងស្រុក សិក្ខាកាមអធិការកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមន្រ្តីអធិការកិច្ចព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Duy Hoan