រួបរួមគ្នាស្រុះចិត្តគំនិតក្នុងការលុបបំបាត់សាសនាខុសឆ្គងនៅតំបន់ភ្នំ Lung Chinh
កប.អនឡាញ - Lung Chinh ជាឃុំតំបន់ភ្នំនៃស្រុក Meo Vac ខេត្ត Ha Giang ភាគខាងជើងវៀតណាម ដែលប្រជាជនជនជាតិ Mong, Dao, Co Lao, Kinh... រស់នៅជាមួយគ្នាចាប់តាំងពីច្រើនជំនាន់មកហើយ។ ប្រជាជនកំពុងព្យាយាមរួចផុតពីភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋានរួមជាមួយកម្មាភិបាល និងអ្នកមានកិត្យានុភាព មុខមាត់របស់ឃុំកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបណ្តាជនជាតិបានរួបរួមគ្នាលុបបំបាត់សាសនាខុសឆ្គង និងការពារព្រំដែនយ៉ាងរឹងមាំ។
Lung Chinh ជាឃុំភ្នំថ្មខ្ពស់ដែលមានចំងាយ ២០ គីឡូម៉ែត្រ ពីកណ្តាលស្រុក Meo Vac ។ ឃុំទាំងមូលមានភូមិចំនួន ៧ និងគ្រួសារចំនួន ៨៦៦ ជាមួយប្រជាជនចំនួន ៤,៤៧៧ នាក់ និងជនជាតិចំនួន ៦ រស់នៅជាមួយគ្នា (Kinh, Hoa, Nung, Mong, Dao, Co Lao) ក្នុងនោះជនជាតិ Mong មានចំនួន ៨៨% នៃចំនួនប្រជាជនឃុំទាំងមូល។ អត្រាគ្រួសារក្រីក្រមានច្រើនជាង ៦៩%។ កម្រិតប្រជាបញ្ញាទាប ចំណេះដឹងរបស់ប្រជាជនមានកម្រិត ដូច្នេះហើយពួកគេនៅតែរក្សាទំនៀមទម្លាប់ហួសសម័យជាច្រើនដដែល។ គិតត្រឹមដើមឆ្នាំ ២០២៣ ឃុំទាំងមូលមានគ្រួសារចំនួន ៥៥ និងប្រជាជន ២៧៩ នាក់ដែលកាន់សាសនាខុសឆ្គង។ ដោយកំណត់យ៉ាងច្បាស់ពីឥទ្ធិពលនៃសាសនាខុសឆ្គងមកលើជីវភាពរស់នៅ សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ គណៈកម្មាធិការអាជ្ញាធរឃុំតែងតែចាត់ទុកការចលនាគ្រួសារដែលកាន់សាសនាខុសឆ្គងឱ្យត្រឡប់ទៅទំនៀមទម្លាប់របស់ខ្លួនវិញគឺជាភារកិច្ចសំខាន់ៗ។
|
|
ឃុំ Lung Chinh (ស្រុក Meo Vac ខេត្ត Ha Giang) បើកកិច្ចប្រជុំមួយដើម្បីស្វែងយល់អំពីស្ថានភាពឃោសនា និងលុបបំបាត់សាសនាខុសឆ្គងនៅក្នុងតំបន់ |
ទន្ទឹមនឹងការជំរុញការអនុវត្តគម្រោងលេខ ២៣ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការបក្សខេត្ត Ha Giang ស្តីពី “ការបង្ការ តស៊ូ និងដោះស្រាយសកម្មភាពនៃសាសនាខុសឆ្គង និងសាសនាចម្លែកក្នុងខេត្តក្នុងដំណាក់កាល ២០១៨-២០២៥” និងសេចក្តីសម្រេចចិត្តលេខ ២៧ នៃគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សខេត្ត Ha Giang ស្តីពីការលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ កសាងជីវភាពរស់នៅប្រកបដោយភាពស៊ីវិល័យក្នុងចំណោមប្រជាជនបណ្តាជនជាតិក្នុងខេត្តក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៥ ដោយមានទិសដៅដល់ឆ្នាំ ២០៣០ ក៏ដូចជាអនុវត្តយុទ្ធនាការកំពូលនៅស្រុក Meo Vac ដើម្បីផ្សព្វផ្សាយ និងចលនាគ្រួសារដែលកាន់សាសនាខុសឆ្គងឱ្យត្រឡប់ទៅទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន គណៈកម្មាធិការបក្សឃុំបានបើកចលនាបង្កើតស្នាដៃ "ចលនាសាសនាខុសឆ្គង" ត្រឡប់ទៅទំនៀមទម្លាប់ប្រពៃណីនៅឆ្នាំ ២០២៣។
លោក Sung Mi No លេខាគណៈកម្មាធិការបក្សឃុំ Lung Chinh បានឲ្យដឹងថា៖ “ក្នុងនាមជាអ្នកដឹកនាំ យើងខ្ញុំជ្រើសរើសខ្លឹមសារ និងទម្រង់នៃការផ្សព្វផ្សាយដែលសមស្របនឹងមូលដ្ឋានរបស់ខ្លួន”។ ក្នុងនាមជាជនជាតិ Mong ខ្ញុំក៏យល់ច្បាស់អំពីទំនៀមទម្លាប់របស់ប្រជាជន ដូច្នេះហើយខ្ញុំទៅផ្ទះគ្រួសារដែលកាន់សាសនាខុសឆ្គង ដើម្បីចាប់យកគំនិត សេចក្តីប្រាថ្នា ផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ។ ជាមួយនឹងចំណេះដឹងផ្នែកច្បាប់និងសង្គម យើងខ្ញុំវិភាគ និងបន្យល់ឱ្យប្រជាជនទទួលស្គាល់ និងអនុវត្តរបៀបរស់នៅប្រកបដោយអរិយធម៌ជឿនលឿនស្របតាមវប្បធម៌ប្រពៃណីជនជាតិ និងមូលដ្ឋាន។ ចាប់ពីនោះមក ជួយប្រជាជនឲ្យមានការផ្លាស់ប្តូរការគិត ហើយបោះបង់សាសនាខុសឆ្គងបន្តិចម្តងៗ…”។
|
|
គណៈកម្មាធិការបក្សឃុំ Lung Chinh ចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារលោក Sung Mi Si ភូមិ Sung Lu ឃុំ Lung Chinh (ស្រុក Meo Vac ខេត្ត Ha Giang) |
ដំណើរការផ្សព្វផ្សាយក៏ត្រូវបានអនុវត្តដោយគណៈកម្មាធិការបក្សឃុំ Lung Chinh ប្រកបដោយភាពបត់បែន ដោយលើកកំពស់តួនាទីរបស់ជនមានកិត្យានុភាពដែលមានចំណេះដឹងអំពីទំនៀមទំលាប់ប្រពៃណី... ដើម្បីធានាបានលទ្ធផលខ្ពស់ក្នុងការផ្សព្វផ្សាយសាសនាខុសឆ្គង។
លោក Gia Mi Nu ជាអ្នកមានកិត្យានុភាព និងជាមេភូមិ Sung Lu បានមានប្រសាសន៍ថា៖ “អ្នកភូមិជឿជាក់ និងស្តាប់តាមពាក្យរបស់អ្នកមានកិត្យានុភាព។ ហេតុនេះហើយបានជាខ្ញុំទៅគ្រប់គ្រួសារ ដើម្បីផ្សព្វផ្សាយដល់ពួកគេឲ្យបោះបង់សាសនាខុសឆ្គង ហើយត្រឡប់ទៅរកសាមគ្គីភាពជាមួយបងប្អូនក្នុងត្រកូលវិញ។ ទន្ទឹមនឹងនោះ ខ្ញុំក៏ចលនាគ្រួសារក្នុងត្រកូល និងអ្នកភូមិដើម្បីបង្កើតលក្ខខណ្ឌ និងជួយដល់គ្រួសារទាំងនេះ”។
យោងតាមលោក Sung Mi No លេខាគណៈកម្មាធិការបក្សឃុំ Lung Chinh រួមនឹងការផ្សព្វផ្សាយ និងចលនាគ្រួសារប្រកបដោយជោគជ័យក្នុងការលះបង់សាសនាខុសឆ្គង និងត្រឡប់ទៅទំនៀមទម្លាប់ប្រពៃណីជនជាតិវិញ; អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌ ជួយឧបត្ថម្ភគ្រួសារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ; ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ។ល។
ជាមួយនឹងដំណោះស្រាយដែលអាចបត់បែនបានជាច្រើន សមស្របទៅនឹងស្ថានភាពក្នុងតំបន់; ជាពិសេស លើកកំពស់តួនាទីប្រកបដោយទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងអ្នកមានកិត្យានុភាព មកទល់បច្ចុប្បន្ននេះ ឃុំ Lung Chinh បានលុបបំបាត់សាសនាខុសឆ្គង ហើយបានក្លាយទៅជាចំណុចភ្លឺស្វាងក្នុងការឃោសនា ចលនាគ្រួសារបោះបង់សាសនាខុសឆ្គង និងស្ម័គ្រចិត្តវិលត្រឡប់ទៅកាន់ទំនៀមទម្លាប់ប្រពៃណីជនជាតិនៃស្រុក Meo Vac៕
បកប្រែដោយ Huyen Trang