ក្នុងក្របខ័ណ្ឌនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ ដែលគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំឡើង នារសៀលថ្ងៃទី ២១ ខែកក្កដា គណៈប្រតិភូចូលរួមបោះជំរុំរដូវក្ដៅចំនួន ១២០ នាក់ជាយុវជនវៀតណាមនៅឯបរទេសនៃប្រទេស និងតំបន់ដែនដីចំនួន ២៨ បានទៅទស្សនាខេត្ត Quang Nam។

leftcenterrightdel
ក្រុមយុវជនបានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់មជ្ឈមណ្ឌលគាំពារសង្គម Quang Nam នៅទីក្រុង Hoi An (រូបថត៖ vnanet.vn)

គណៈប្រតិភូបានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់មជ្ឈមណ្ឌលគាំពារសង្គម Quang Nam នៅទីក្រុង Hoi An ដែលកំពុងចិញ្ចឹមបីបាច់និងព្យាបាលកុមារពិការ កុមារកំព្រា និងជនចាស់ជរាគ្មានទីពឹងចំនួន ១១០ នាក់។ បន្ទាប់នោះ គណៈប្រតិភូ បានទៅទស្សនាផ្លូវ និងកេរ្តិ៍ដំណែលគំរូមួយចំនួន ក្នុងទីក្រុងបុរាណ Hoi An ដូចជាផ្លូវ Tran Phu ផ្ទះបុរាណ Tan Ky ជាដើម៕

តាម vovworld.vn