តាមនោះ សិស្សវៀតណាមទាំង ៦ នាក់ ទទួលបានមេដាយ និងប័ណ្ណសរសើរ រួមមាន៖ មេដាយប្រាក់ ២ គ្រឿង មេដាយសំរឹទ្ធ ៣ គ្រឿង និងប័ណ្ណសរសើរ១។

ការប្រឡងអូឡាំពិកគណិតវិទ្យាអន្ដរជាតិលើកទី៦៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅចក្រភពអង់គ្លេស ដោយមានការចូលរួមពីបេក្ខជនចំនួន ៦០៩ នាក់ មកពី ១០៩ ប្រទេស និងដែនដី។ បេក្ខជនចូលរួមការប្រឡងក្នុងរយៈពេល ២ ថ្ងៃដោយមានរយៈពេល ៤.៥ ម៉ោងក្នុងមួយថ្ងៃ។

leftcenterrightdel
សិស្សវៀតណាមចំនួន ៦ រូបដែលចូលរួមក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្ដរជាតិ ឆ្នាំ២០២៤ និងក្រុមគ្រូ (រូបថត៖ kinhtedothi.vn)

គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ជាផ្លូវការដល់ ៥០% បេក្ខជនដែលចូលរួម។ ទន្ទឹមនឹងនោះ ប្រគល់ប័ណ្ណសរសើរដល់សិស្សដែលសម្រេចបានពិន្ទុអតិបរមាលើបញ្ហាគណិតវិទ្យាចំនួន១។

ថ្វីត្បិតតែមានការលំបាកខ្លះៗទាំងសំណួរប្រឡង និងសុខភាពរបស់បេក្ខជនមួយចំនួន ប៉ុន្តែក្រុមសិស្សវៀតណាមទទួលបានលទ្ធផលល្អ និងទទួលបានការវាយតម្លៃខ្ពស់នៅក្នុងតំបន់។ លទ្ធផលនេះបន្តបញ្ជាក់ពីទិសដៅត្រឹមត្រូវក្នុងការស្វែងរក ជ្រើសរើស បណ្តុះបណ្តាលសិស្សពូកែរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម។

ពិធីបិទ និងប្រគល់រង្វាន់នៃការប្រឡងអូឡាំពិកគណិតវិទ្យាអន្ដរជាតិ (IMO) ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកក្កដា នៅចក្រភពអង់គ្លេស៕

បកប្រែដោយ Thanh Cong