ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់ក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំការអនុវត្តគម្រោង “អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ ប្រពៃណីល្អរបស់បណ្តាជនជាតិភាគតិចដែលតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ១៧១៩)។ 

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ជាក់ស្តែង អ្នកទទួលរបបពីរដ្ឋរួមមាន៖

- សិស្បករ ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយភាព និងជនរួមជាតិភាគតិច;

- ក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ និងតំបន់តាំងទីលំនៅថ្មី។

* មិត្តអ្នកអាន Nguyen Duc Binh នៅឃុំ Tan Nghia ស្រុក Di Linh ខេត្ត Lam Dong បានសួរថា៖ តើសកម្មភាពរបស់ចំណុចជួយឧបត្ថម្ភជនរួមជាតិភាគតិច ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តកម្មវិធីលេខ ១៧១៩ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់ក្នុងប្រការ ១២ នៃសារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍ ដែលណែនាំការអនុវត្តខ្លឹមសារមួយចំនួនអំពីការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយ នៅក្នុងអនុគម្រោងទី១ និងអនុគម្រោងទី២ ក្រោមគម្រោងទី១០ នៃកម្មវិធីលេខ១៧១៩។ ជាក់ស្តែងដូចខាងក្រោម៖

១. ជួយឧបត្ថម្ភជនរួមជាតិភាគតិច ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន; ទទួលបានព័ត៌មានអំពីគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋតាមរយៈអ៊ីនធឺណិត; ប្រើសេវាសាធារណៈតាមអ៊ីនធឺណិត; សិក្សា លើកកម្ពស់ចំណេះដឹង ជំនាញផលិតកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ សង្គម ចំណេះដឹងអំពីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ជនរួមជាតិភាគតិច។

២. ផ្សព្វផ្សាយចំណេះដឹង លើកកម្ពស់ជំនាញឌីជីថល និងសមត្ថភាពទទួលព័ត៌មានសម្រាប់ប្រជាជន រួមទាំងខ្លឹមសារសំខាន់ៗ៖ ជំនាញក្នុងការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ វេទិកាឌីជីថល សេវាកម្មអនឡាញតាមអ៊ីនធឺណិត; ជំនាញប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត; ចំណេះដឹងជាមូលដ្ឋាននៃសុវត្ថិភាពព័ត៌មានតាមអ៊ីនធឺណិត និងជំនាញស្វ័យការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃអសន្តិសុខព័ត៌មានរបស់ខ្លួនតាមអ៊ីនធឺណិត; កំណត់ទម្រង់មួយចំនួននៃការក្លែងបន្លំតាមអ៊ីនធឺណិត; ចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រ និងខ្លឹមសារផ្សេងទៀត ស្របតាមនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល; កំណត់វិធីសាស្រ្ត និងល្បិចនៃឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការប្រុងប្រយ័ត្ន និងការបង្ការ; ចំណេះដឹង និងជំនាញក្នុងការបង្ការ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងមិនពិត ទស្សនៈខុសឆ្គង និងអរិភាព សំដៅលើតំបន់ជនជាតិភាគតិច។

៣. សកម្មភាពផ្សេងទៀតដើម្បីជួយឧបត្ថម្ភជនរួមជាតិភាគតិចស្របតាមគោលដៅនៃអនុគម្រោងទី ២ នៃគម្រោងទី ១០ នៃកម្មវិធីលេខ១៧១៩៕

បកប្រែដោយ Huyen Trang