ភូមិ Dong Me ឃុំ Duc Thuan ស្រុក Tanh Linh (ខេត្ត Binh Thuan វៀតណាម) គឺជាភូមិមានស្ថានភាពលំបាកបំផុតរបស់ឃុំ Duc Thuan ហើយអ្នកភូមិភាគច្រើនជាជនរួមជាតិភាគតិច។ កាលពីមុន ផ្ទះវប្បធម៌ភូមិរងការខូចខាត និងខ្វះអង្គការវប្បធម៌ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅវប្បធម៌របស់សហគមន៍។ ដូច្នេះ បញ្ជាការដ្ឋានយោធាស្រុក Tanh Linh បានចលនាអង្គភាព និងបុគ្គលឧបត្ថម្ភថវិកាចំនួន ១២០ លានដុង រួមជាមួយថវិកា ៨០ លានដុង ដែលឧបត្ថម្ភដោយឃុំ Duc Thuan ដើម្បីជួសជុលផ្ទះវប្បធម៌ភូមិដ៏ធំទូលាយ។ នេះជាគម្រោងដ៏មានអត្ថន័យមួយក្នុងការអនុវត្តគំរូ “កងកម្លាំងប្រដាប់អាវុធខេត្ត ពង្រឹងសាមគ្គីភាពជាមួយសាសនា និងជនជាតិ” របស់គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan សហការពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃសម្រាប់ប្រជាជនកោះ Phu Quy

Binh Thuan ជាខេត្តនៅឆ្នេរសមុទ្រដែលមានអាកាសធាតុក្តៅខ្លាំងពេញមួយឆ្នាំ តំបន់នេះមានអ្នកកាន់សាសនា និងជនជាតិភាគតិចច្រើន ការអប់រំនៅមានកម្រិត ហើយជីវភាពរស់នៅក៏មានភាពលំបាក។ ឆ្លៀតឱកាសនោះ កម្លាំងអរិភាពបានប្រើវិធីជាច្រើន ដើម្បីទាក់ទាញ និងញុះញង់ប្រជាពលរដ្ឋ បង្កផលប៉ះពាល់អាក្រក់ដល់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម។ ដោយអនុវត្តគំរូ “កងកម្លាំងប្រដាប់អាវុធខេត្តពង្រឹងសាមគ្គីភាពជាមួយសាសនា និងជនជាតិ” ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសាសនា ស្ថាប័ន និងមូលដ្ឋាន ដើម្បីអនុវត្តខ្លឹមសារ៖ ការងារគោលនយោបាយ សុខុមាលភាពសង្គម ផ្ទះ "មនោសញ្ចេតនារវាងកងទ័ព-ប្រជាជន" ជូនអ្នកទទួលរបបពីរដ្ឋ និងប្រជាជនមានស្ថានភាពលំបាក រួមគ្នាកសាងជនបទថ្មី ផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ល។ ស្ថាប័ន និងអង្គភាពនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ក៏មានគំរូ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពជាច្រើន ដូចជា៖ បញ្ជាការដ្ឋានយោធាទីក្រុង Phan Thiet មានគំរូ “រួមដំណើរជាមួយអ្នកនេសាទ” បញ្ជាការដ្ឋានយោធាស្រុក Tanh Linh មានចលនា “ជួយសម្រេចក្តីសុបិន្តទៅសាលារៀន"; ការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្តមានគំរូ “ផ្សារសូន្យដុង”…

ក្នុងបំណងអនុវត្តគំរូប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពដើម្បីជួយប្រជាជន ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធខេត្ត Binh Thuan បានសាងសង់ផ្ទះ "មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន" ចំនួន ១១៦ ខ្នង ប្រគល់សៀវភៅសន្សំសំចៃចំនួន៣៥ ជូនអ្នកទទួលរបបពីរដ្ឋ និងជនចាស់ជរា កុមារក្រីក្រ អ្នកកាន់សាសនា សាងសង់គម្រោងវប្បធម៌ និងកីឡាចំនួន ៩ នៅក្នុងតំបន់សាសនា និងតំបន់ជនជាតិភាគតិច។ល។

យោងតាមលោកវរសេនីយ៍ឯក Ngo Minh Luc ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan បានឲ្យដឹងថា សកម្មភាពជាក់ស្ដែង និងមានអត្ថន័យរបស់កម្មាភិបាល និងយុទ្ធជន ត្រូវបានពង្រីកនៅបណ្ដាមូលដ្ឋាន លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន កសាងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងលើកកំពស់គុណវុឌ្ឍិរបស់កងទ័ពអ៊ំ ហូ ក្នុងយុគសម័យថ្មី៕

បកប្រែដោយ Thuy Anh