leftcenterrightdel
ការពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ផ្ដល់អំណោយដល់កុមារ និងជនរួមជាតិភាគតិច

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅឃុំ Da Tong ឃុំ Da Long ឃុំ Da M Rong នៃស្រុក Dam Rong។ ទាំងនេះគឺជាឃុំដាច់ស្រយាលទាំងអស់ ដែលប្រជាជនភាគច្រើនជាជនជាតិភាគតិច ដូច្នេះការថែទាំសុខភាពនៅមានការលំបាក និងមានកម្រិតនៅឡើយ។

leftcenterrightdel
កម្មាភិបាលអង្គភាពសេដ្ឋកិច្ច និងការពារជាតិ Lam Dong កាត់សក់ឲ្យកុមារជនជាតិភាគតិច

ទន្ទឹមនឹងនោះ ដោយសារស្ថិតនៅឆ្ងាយពីកណ្តាលខេត្ត Lam Dong ហើយស្ថានភាពសេដ្ឋកិច្ចសង្គមនៅតែមានការលំបាក... ពេលឆ្លងជំងឺធ្ងន់ធ្ងរ ពិបាកក្នុងការធ្វើដំណើរ និងមិនមានសុវត្ថិភាពតាមផ្លូវទៅមន្ទីរពេទ្យធំ ដូច្នេះប្រជាជននៅទីនេះតែងតែជ្រើសរើសព្យាបាលដោយខ្លួនឯងនៅផ្ទះ ដោយមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យនោះឡើយ។ កម្មវិធីពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយដល់កុមារ មានអត្ថន័យ ពង្រឹងមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន ពង្រីកប្រពៃណីដ៏ថ្លៃថ្នូ “ស្លឹកល្អជាជួយ គាំពារស្លឹកដាច់” របស់ប្រជាជាតិវៀតណាម។

ថវិកាសរុបសម្រាប់កម្មវិធីនេះគឺជាង ៤០០ លានដុង ដែលកៀគរបានពីសប្បុរសជន។ ទន្ទឹមនឹងនោះ ក្រុមបេសកកម្មក៏បានរៀបចំកាត់សក់ដោយឥតគិតថ្លៃដល់កុមារនៅមូលដ្ឋានផងដែរ៕

បកប្រែដោយ Thuy Anh