អញ្ជើញចូលរួមមានលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី; លោកនាយឧត្តមសេនីយ៍ Pham Van Tra អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ននិងជាប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសអំពីការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ; លោកនាយឧត្តមសេនីយ៍ Do Ba Ty អតីតអនុប្រធានរដ្ឋសភា អតីតប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស; លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម រួមទាំងតំណាងក្រសួង មន្ទីរ ស្ថាប័នមជ្ឈិមជាច្រើនរូបទៀត...

ភាគីអន្តរជាតិមានលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំនៅវៀតណាម។

leftcenterrightdel
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ជូនដល់នាយកដ្ឋានរក្សាសន្ដិភាពវៀតណាម

ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ជូនដល់នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមដោយមានស្នាដៃល្អក្នុងការដឹកនាំ និងគ្រប់គ្រងកងកម្លាំង​វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៅស្ថានបេសកកម្ម និងទីស្នាក់ការអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ជូនដល់ក្រុមទ័ពជាងលេខ ១ ដោយមាន​ស្នាដៃល្អក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei អាណត្តិ ២០២២-២០២៣។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តី ជូនដល់កងពេទ្យកម្រិត ២ លេខ ៤ ដោយមានស្នាដៃល្អក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម​ស៊ូដង់ខាងត្បូងអាណត្តិ ២០២២-២០២៣ និងលោកវរសេនីយ៍ឯក Mac Duc Trong ប្រធានក្រុមទ័ពជាងលេខ១ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមដែលមានស្នាដៃល្អក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA អាណត្តិ ២០២២-២០២៣។

leftcenterrightdel
លោកTran Luu Quang ឧបនាយករដ្ឋមន្ត្រី និងប្រតិភូចូលរួមពិធី

ថ្លែងមតិក្នុងពិធីនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះសមិទ្ធផលដែលកងកម្លាំងរក្សាសន្ដិភាពអង្គការសហប្រជាជាតិវៀតណាមសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ព្រមទាំងអបអរសាទរចំពោះសមិទ្ធផលដ៏ត្រចេះត្រចង់របស់កម្មាភិបាល និងបុគ្គលិកនៃនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ដោយប្រឈមមុខនឹងការទាមទារកាន់តែកើនឡើងនៃការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ដើម្បីសម្រេចបាននូវភារកិច្ចដែលបានប្រគល់ជូន គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានស្នើឲ្យនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម និងកម្លាំងចូលរួមរក្សាសន្ដិភាពអង្គការសហប្រជាជាតិរបស់វៀតណាមគួរតែផ្ដោតលើការអនុវត្ដភារកិច្ចសំខាន់មួយចំនួន។ ព្រមទាំងសហការយ៉ាងជិតស្និទជាមួយការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទីភ្នាក់ងារមុខងារនៃក្រសួងការពារប្រទេស ក្រសួង ស្ថាប័ន បណ្តាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីឆ្លៀតយកធនធាន និងចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពដើម្បីនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមអនុវត្តបានល្អនូវការសម្របសម្រួលអំពីការចូលរួមកម្លាំងរក្សាសន្តិភាព​អង្គការ​​សហប្រជាជាតិ៕

បកប្រែដោយ Pham Diep