ប្រជាជនយើងមិនថាក្នុងសម័យណាក៏ដោយ សុទ្ធតែមានឆន្ទៈក្នុងការរួមវិភាគទាន និងរួមកម្លាំងកសាងកងទ័ពដ៏រឹងមាំ ដើម្បី កំទេចក្រុមជនក្បត់ និងពួកចោរប្លន់ទាំងអស់។ ការរួមចំណែករបស់ប្រជាជនចំពោះកងទ័ព មិនត្រឹមតែមានកម្លាំងមនុស្ស ស្បៀងអាហារ សម្លៀកបំពាក់ ក្រណាត់ ខោអាវប៉ុណ្ណោះទេ ថែមទាំងមានអាវុធ និងឧបករណ៍យោធាទៀតផង។ ឆ្លងកាត់រាប់ពាន់ឆ្នាំនៃការកសាង និងថែរក្សាប្រទេស ប្រជាជនវៀតណាមជាច្រើនជំនាន់បានបង្កើត និងកែលម្អអាវុធ និងឧបករណ៍យោធាជាច្រើនប្រភេទ ដើម្បីបម្រើកងទ័ព។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងយុគសម័យថ្មី ប្រជាជនវៀតណាមជាច្រើនបានបង្ហាញពីភាពវៃឆ្លាតពូកែ ដោយអាចផលិត និងដំឡើងយន្តហោះ នាវាមុជទឹក និងគ្រឿងចក្រទំនើបៗជាច្រើនប្រភេទទៀត។ ការច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតរបស់ប្រជាជនវៀតណាមអាចស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្តទាំងស្រុងក្នុងផលិតកម្មឧស្សាហកម្មការពារជាតិ។

នៅវៀតណាមក៏កំពុងមានសហគ្រាសធំៗ ជាច្រើន ដែលស្រដៀងនឹងសាជីវកម្មផលិតកម្ម។ សហគ្រាសទាំងនេះមានក្រុមកម្មាភិបាល វិស្វករ និងកម្មករពូកែ; មានខ្សែសង្វាក់ផលិតកម្មទំនើប; មានផលិតផលជាច្រើនដែលអាចត្រូវបានអភិវឌ្ឍទៅជាផលិតផលឧស្សាហកម្មការពារជាតិ។

នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទីបួន និងការត្រៀមរៀបចំសម្រាប់បដិវត្តន៍ឧស្សាហកម្មបន្ទាប់ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានជាមួយនឹងវេទិកាបញ្ញាសិប្បនិម្មិតនឹងកាន់តែរឹងមាំ និងពេញនិយម។ សង្គ្រាមក៏នឹងផ្លាស់ប្តូរកាន់តែខ្លាំងទាំងផ្នែកវិធីសាស្ត្រប្រយុទ្ធ និងគោលដៅវាយប្រហារ។ ក្នុងចំណោមនោះ សង្គ្រាមអ៊ីនធឺណិត និងសង្គ្រាមអេឡិចត្រូនិកនឹងក្លាយជារឿងធម្មតាកាន់តែច្រើនឡើង។ ក្នុងវិស័យនេះ ក្នុងវិស័យស៊ីវិលយើងមានធនធានមនុស្ស និងសម្ភារៈយ៉ាងច្រើន។

នៅលើពិភពលោក ប្រទេសជាច្រើនបានបង្កើតឧស្សាហកម្មការពារជាតិដោយផ្អែកលើការរួមបញ្ចូលគ្នានៃសហគ្រាសឧស្សាហកម្មការពារជាតិស្នូល និងសហគ្រាសស៊ីវិលដែលអភិវឌ្ឍផលិតផលដើម្បីបម្រើដល់ឧស្សាហកម្មការពារជាតិ។ Boeing, General Motors គឺជាឧទាហរណ៍គំរូ។

ដូច្នេះ គម្រោងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហកម្ម គួរតែបំពេញបន្ថែមនូវគោលនយោបាយលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាស អង្គការ និងបុគ្គលឲ្យចូលរួមក្នុងសកម្មភាពឧស្សាហកម្មការពារជាតិ និងលើកទឹកចិត្តឧស្សាហកម្ម។ ជាការពិតណាស់ សកម្មភាពនេះត្រូវតែស្ថិតក្រោមការគ្រប់គ្រងរួមរបស់រដ្ឋ ដោយផ្ទាល់គឺក្រសួងការពារប្រទេស ដើម្បីធានាសុវត្ថិភាព និងសម្ងាត់យោធា៕

បកប្រែដោយ Huyen Trang