លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា UNDP វាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឆាប់រហ័សរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ជាពិសេសក្នុងការសម្របសម្រួលការជួយសង្រ្គោះ ធានាសុវត្ថិភាពសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ។ UNDP ត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការជួយសង្គ្រោះបន្ទាន់ ក៏ដូចជាការរៀបចំផែនការសម្រាប់ការស្តារឡើងវិញ និងលើកកម្ពស់សមត្ថភាពក្នុងការទប់ទល់រយៈពេលវែង...

leftcenterrightdel
UNDP ប្រគល់សម្ភារៈចំនួន ៧០០ ឈុត ដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ Yagi នៅខេត្ត Yen Bai (រូបថត៖ UNDP)

នាថ្ងៃដដែល អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយមានថ្នាំសម្លាប់មេរោគក្នុងទឹកមួយលានគ្រាប់ និងធុងទឹកចំនួន ៥០០ ដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយខេត្ត និងទីក្រុងរបស់វៀតណាមយកឈ្នះលើផលវិបាកនៃព្យុះ Yagi។ ក្នុងពិធីទទួលជំនួយនៅទីក្រុងហាណូយ តំណាងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ថ្នាំសម្លាប់មេរោគចំនួន ១ លានគ្រាប់នេះ នឹងជួយចម្រោះទឹកប្រមាណ ១៥ លានលីត្រ ដើម្បីធានាបាននូវទឹកស្អាតប្រើប្រាស់ក្នុងប៉ុន្មានថ្ងៃខាងមុខសម្រាប់គ្រួសារ និងពេទ្យ។ ថ្នាំ និងធុងទឹកត្រូវបានដឹកជញ្ជូនភ្លាមៗទៅកាន់តំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយព្យុះ Yagi៕

បកប្រែដោយ Thuy Anh