គម្រោងទាំងពីរដែលផ្តល់ហិរញ្ញប្បទានដោយ USAID ដោយមានថវិកាសរុបជាង ២ លានដុល្លារអាមេរិក នឹងត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅប្រទេសវៀតណាម (SVW) និងមជ្ឈមណ្ឌលសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ធម្មជាតិ (CCD)។ នេះគឺជាគម្រោងពីរដំបូងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ សម្រាប់អង្គការនៅមូលដ្ឋាននានានៃប្រទេសវៀតណាម។

leftcenterrightdel
លោកស្រី Debra Mosel ថ្លែងនៅក្នុងពិធី (រូបថត៖ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម)

លោកស្រី Debra Mosel នាយិការងទីភ្នាក់ងារ USAID វៀតណាមបានសង្កត់ធ្ងន់ “សហរដ្ឋអាមេរិកគឺជាដៃគូរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការអភិរក្សជីវៈចម្រុះ ស្របតាមអាទិភាពរួមរបស់ប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាម។ តាមរយៈការបើកដំណើរការគម្រោងទាំងពីរខាងលើ យើងនឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនេះ”។

លោកស្រី Debra Mosel បានសម្តែងនូវសេចក្តីរីករាយដែលគម្រោងទាំងពីរនេះនឹងត្រូវអនុវត្តដោយអង្គការចំនួនពីរនៅមូលដ្ឋាននៃវៀតណាម។ លោកស្រី Debra Mosel បានសង្កត់ធ្ងន់ថា “USAID ផ្តល់អាទិភាពដល់ការជួយគាំទ្រការអភិវឌ្ឍដែលដឹកនាំដោយមូលដ្ឋាន ពីព្រោះការដឹកនាំ និងភាពជាម្ចាស់របស់អង្គការនៅមូលដ្ឋានមានសារៈសំខាន់ក្នុងការធានានិរន្តរភាពរបស់លទ្ធផលនៃការអភិវឌ្ឍ។ នៅវៀតណាម អង្គការនៅមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន ជាពិសេសការអភិរក្សធម្មជាតិ ជីវចម្រុះ និងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់”៕

បកប្រែដោយ Thuy Anh