នារសៀលថ្ងៃទី ១៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅទីក្រុងប៉ារីស (បារាំង) បានប្រព្រឹត្តទៅព្រឹត្តិការណ៍ “ទិវាវប្បធម៌ធុរកិច្ចវៀតណាមនៅបរទេសលើកដំបូង - ប៉ារីសឆ្នាំ ២០២៤” ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង ដោយមានការចូលរួមពីតំណាងធុរកិច្ចវៀតណាមប្រមាណ ១៥០នាក់នៅបារាំង និងបណ្តាប្រទេសអឺរ៉ុប ធុរកិច្ចបារាំង សមាគមន៍ធុរកិច្ចបារាំង (Medef) អ្នកជំនាញសេដ្ឋកិច្ច និងអ្នកប្រាជ្ញសេដ្ឋកិច្ចបរទេសជាច្រើននាក់ទៀត។

leftcenterrightdel
ប្រតិភូបានចុចប៊ូតុងបើក (រូបថត៖ Manh Ha/VOV)

ថ្លែងមតិក្នុងពិធីបើក លោកស្រីបណ្ឌិត Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានអះអាងថា ទិវាវប្បធម៌ធុរកិច្ចវៀតណាមត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅបរទេស ដែលបង្ហាញជំហានឆ្ពោះទៅមុខក្នុងដំណើរការសមាហរណកម្មអន្តរជាតិជាមួយភាពចាស់ទុំនៃសមាគមអភិវឌ្ឍន៍ធុរកិច្ច​វៀតណាម វប្បធម៍វៀតណាម និងក៏ជាការអភិវឌ្ឍសហគមន៍ធុរកិច្ចវៀតណាម រួម​ទាំង​ផ្សព្វផ្សាយឆន្ទៈ និងកម្លាំងនៃវប្បធម៌វៀតណាមនៅបរទេស។ បច្ចុប្បន្ននេះ មានធុរកិច្ចបារាំងជិត ៣០០ កំពុងធ្វើអាជីវកម្មនៅវៀតណាម ហើយសាជីវកម្ម និងធុរកិច្ចវៀតណាមធំៗកាន់តែច្រើនឡើងៗមានវត្តមាននៅប្រទេសបារាំង ដូចជា VietnamAirlines, FPT, ក្រុមហ៊ុន Vinfast...

បន្ទាប់ពីពិធីបើក វេទិកា “វប្បធម៌ធុរកិច្ចវៀតណាម និងអឺរ៉ុប៖ ទស្សនវិស័យឆ្លាស់គ្នា” បានប្រព្រឹត្តទៅដោយមានកិច្ចពិភក្សាតាមប្រធានបទចំនួនពីរ “វប្បធម៌ធុរកិច្ច និងសមាហរណកម្មអន្តរជាតិរបស់សហគ្រាស” និង “ការផ្លាស់ប្តូរវប្បធម៌៖ ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស”។

បកប្រែដោយ Duy Hoan