ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយសមាគមធុរកិច្ចវៀតណាមនៅម៉ាឡេស៊ី (VMBIZ) និងក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ “DANG Production Bhd, Malaysia”។ ព្រឹត្តិការណ៍នេះមានស្ដង់ចំនួន ៥០ រួមទាំងស្តង់លក់អាហារប្រហែល ៤០ ស្ដង់ និងស្ដង់ផ្ដល់ព័ត៌មានអំពីទេសចរណ៍ចំនួន១០។

ធុរកិច្ចវៀតណាមដែលមានស្ដង់លក់អាហារក្នុងព្រឹត្តិការណ៍ ភាគច្រើនមានភោជនីយដ្ឋាននៅទីក្រុងកូឡាឡាំពួរ ដូចជា Vinh City, Viet-Thai-Combodia Mart, Mini Nguyen Café... ខណៈស្ដង់ផ្ដល់ព័ត៌មានទេសចរណ៍ចំនួន ១០ មកពីទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី។

leftcenterrightdel
ស្ដង់លក់ផ្លែឈើស្រស់របស់ធុរកិច្ចវៀតណាមនៅក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

ក្នុងបំណងស្វែងរកដៃគូវិនិយោគនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនផលិតផលកសិកម្ម Suca AgriFood និង Joho Botanical ដែលជាធុរកិច្ចវៀតណាមតែមួយគត់របស់ប្រទេសវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងផលិតផលមានប្រៀបខ្លាំងរបស់ក្រុមហ៊ុនដូចជា គ្រាប់ម៉ាកាដាមៀ គ្រាប់ស្វាយចន្ទី និងសណ្តែកសៀងខ្មៅ ផលិតផលថែរក្សាស្បែក សក់ ប្រេងរាងកាយ ដែលបំពេញតាមតម្រូវការរបស់អ្នកកាន់សាសនាឥស្លាម។ 

ទន្ទឹមនឹងនោះ ស្ដង់ផ្ដល់ព័ត៌មានទេសចរណ៍វៀតណាម និងម៉ាឡេស៊ីក៏ទាក់ទាញចំណាប់អារម្មណ៍ពីយុវជនជាច្រើន។ ឆ្នេរដ៏ស្រស់ស្អាតនៃទីក្រុង Da Nang និង Hoi An ត្រូវបានផ្សព្វផ្សាយជាមួយនឹងសេវាកម្មដែលសមស្របនឹងអ្នកកាន់សាសនាឥស្លាម ខណៈដែលកញ្ចប់ដំណើរទេសចរណ៍នៅវិហារឥស្លាមនៃប្រទេសម៉ាឡេស៊ីកំពុងទទួលបានការចាប់អារម្មណ៍របស់យុវជនវៀតណាម៕

បកប្រែដោយ Thuy Anh