ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា
សភាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២១ ខែសីហា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីក្នុងខែកក្កដា បានបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសទំហំនាំចេញទៅកាន់ប្រទេសសិង្ហបុរី កើនឡើងជាង ៣៦%។
តាមនោះ ទំហំនាំចូល-នាំចេញសរុបរវាងប្រទេសទាំងពីរ សម្រេចបានជាង ៣.១ ពាន់លានដុល្លាសឹង្ហបុរី កើនឡើងជិត ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះការនាំចេញពីវៀតណាមទៅកាន់សិង្ហបុរីកើនឡើងជាង ៣៦% ដោយសម្រេចបានជិត ៧៦៤ លានដុល្លារសឹង្ហបុរី។
លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីបានឲ្យដឹងថា នាពេលខាងមុខ សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីនឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាព យន្តការ និងគោលនយោបាយរបស់ ប្រទេសសាមី គាំទ្រសហគ្រាសវៀតណាមក្នុងការតភ្ជាប់ពាណិជ្ជកម្ម ការតាំងបង្ហាញទំនិញ ផ្សព្វផ្សាយម៉ាកយីហោអាជីវកម្មនិងផលិតផលវៀតណាម បង្កើនការវត្តមានរបស់ទំនិញវៀតណាមក្នុងតំបន់ គាំទ្រការនាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរី; គាំទ្រក្រុមការងារពីសិង្ហបុរីមកកាន់វៀតណាម ដើម្បីស្វែងរកប្រភពទំនិញ ជំរុញការវិនិយោគឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មនៅវៀតណាម៕
តាម vovworld.vn