Vietfish 2024 ទាក់ទាញការចូលរួមពីអង្គភាពតាំងពិព័រណ៍ជាង ២៨០ ដែលមានស្តង់ជិត ៥០០ មកពីប្រទេសវៀតណាម និងប្រទេសចំនួន ១៥ ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា រុស្សី ជប៉ុន កូរ៉េខាងត្បូង ចិន... 

leftcenterrightdel
ប្រតិភូទៅទស្សនាការតាំងបង្ហាញផលិតផលជលផលនៅ Vietfish 2024

Vietfish 2024 មានបណ្ដាសិក្ខាសាលាឯកទេស រួមមាន "ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មវារីវប្បកម្មរបស់វៀតណាម" "ការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពនៃផ្នែកជលផល"... តាមរយៈនោះ ជួយអតិថិជន និងដៃគូក្នុងប្រទេស និងបរទេសទទួលព័ត៌មានអំពីការតម្រង់ទិសអភិវឌ្ឍនៃផ្នែកជលផលរបស់វៀតណាម ឆ្ពោះទៅរកនិរន្តរភាព និងសមាហរណកម្ម។

នៅពិព័រណ៌ពាណិជ្ជកម្ម Vietfish 2024 សកម្មភាពពាណិជ្ជកម្ម តភ្ជាប់ខ្សែផ្គត់ផ្គង់ជលផល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវារីវប្បកម្ម និងកែច្នៃជាច្រើន បានជួយផ្នែកជលផលវៀតណាមពង្រីកទីផ្សារនាំចេញ៕

បកប្រែដោយ Thuy Anh