យោងតាមរបាយការណ៍ថ្មីៗនេះស្តីពីកាលានុវត្តភាពវិនិយោគនៅវៀតណាម អ្នកជំនាញ Jacqueline Broers បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនលឿនបំផុតទាំង ២០ នៅលើពិភពលោក ដោយផលិតផលក្នុងស្រុកសរុបរំពឹងថានឹងកើនឡើងដល់ ៥.៨% នៅឆ្នាំ២០២៤ និង ៦.៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងកម្រិតមធ្យមពិភពលោកដែលមាន២.៣%។

យោងតាមអ្នកជំនាញ Jacqueline Broers កត្តាជំរុញដ៏សំខាន់មួយសម្រាប់កំណើនដ៏រឹងមាំរបស់វៀតណាម គឺរចនាសម្ព័ន្ធប្រជាជនមាស។ អ្នកជំនាញនេះក៏បាននិយាយដែរថា ប្រទេសវៀតណាមកំពុងទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មដែលមានការអប់រំខ្ពស់។ ទន្ទឹមនឹងនោះ អត្រាខ្ពស់នៃនគរូបនីយកម្មក៏រួមចំណែកដល់ការជំរុញផលិតកម្ម និងទំហំសេដ្ឋកិច្ចផងដែរ៖

leftcenterrightdel
យោងតាម ​​S&P ដោយមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកាន់តែសម្បូរបែប វៀតណាមបន្តជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស...

វៀតណាមបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣៥ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ យើងឃើញថាវៀតណាមទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មដែលមានការអប់រំខ្ពស់ និងតម្លៃឈ្នួលសមរម្យ ជាមួយនឹងអត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យរហូតដល់ ៩៨%។ នេះជាហេតុផលមួយដែលធ្វើឱ្យប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសដែលចង់ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសមកវៀតណាមមានភាពរឹងមាំ និងនិរន្តរភាព។

ទោះបីជាមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ប្រសិនបើរដ្ឋាភិបាលវៀតណាម អាចទៅតាមទិសដៅទាំងនេះបាន Utilico ជឿជាក់ថា វៀតណាមមានសក្តានុពលក្នុងការក្លាយជាគោលដៅជាទីពេញចិត្តសម្រាប់វិនិយោគិននៅអាស៊ី" - អ្នកជំនាញ Jacqueline Broers បានអត្ថាធិប្បាយបែបនេះ។

ផ្នែកស្រាវជ្រាវសកលរបស់ធនាគារ HSBC នៅដើមសប្តាហ៍នេះក៏បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា វៀតណាមបន្តជាគោលដៅដ៏ពេញនិយមសម្រាប់សហគ្រាសវិនិយោគបរទេស (FDI)។ អ្នកជំនាញ HSBC បាននិយាយថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វៀតណាមបានរីកចម្រើនក្លាយជាមូលដ្ឋានផលិតកម្មដ៏ធំ និងរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការនាំចេញបានកើនឡើងជាង ១៣% ជាមធ្យមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៧ ដែលគ្របដណ្តប់ដោយសហគ្រាសវិនិយោគបរទេស។

យោងតាម HSBC ចំណាប់អារម្មណ៍របស់សាជីវកម្មពហុជាតិក្នុងប្រទេសវៀតណាម បានកើនឡើងយ៉ាងខ្លាំងដោយសារកត្តាជាច្រើន រួមទាំងថ្លៃដើមប្រកួតប្រជែង គោលនយោបាយគាំទ្រ FDI និងមិននិយាយពីការគាំទ្ររបស់រដ្ឋាភិបាល តាមរយៈប្រព័ន្ធពន្ធដារ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារវាយតម្លៃការជឿទុកចិត្ត S&P បន្តរក្សាការវាយតម្លៃរបស់ខ្លួនអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម នៅក្នុងកម្រិតស្ថិរភាព ដោយឆ្លុះបញ្ចាំងពីការរំពឹងទុកថា វៀតណាមនឹងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និងរាល់បញ្ហាប្រឈមនៃវិស័យហិរញ្ញវត្ថុនឹងមិនធ្វើឱ្យតារាងតុល្យការដ៏រឹងមាំរបស់រដ្ឋាភិបាលធ្លាក់ចុះខ្លាំងនោះទេ។

យោងតាម S&P ជាមួយនឹងម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព និងសម្បូរបែប វៀតណាមបន្តជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ជាពិសេសក្នុងវិស័យផលិតកម្ម ខណៈដែលអាជីវកម្មកំពុងស្វែងរកការធ្វើពិពិធកម្មប្រតិបត្តិការនៅក្នុងតំបន់៕

បកប្រែដោយ Minh Trung