កម្លាំងចលករសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ

EVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ គ្រប់ជ្រុងជ្រោយ ការប្តេជ្ញាចិត្តទូលំទូលាយស៊ីជម្រៅ ប៉ុន្តែវានៅតែធានានូវតុល្យភាពនៃផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ នេះក៏ជា FTA ជំនាន់ថ្មីដែល EU  ដោយមានប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន ២៧ ចុះហត្ថលេខាជាមួយប្រទេសមួយកំពុងអភិវឌ្ឍន៍ គឺវៀតណាម។

EVFTA ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទិដ្ឋភាពសំខាន់បី រួមមានការកាត់បន្ថយពន្ធគយ  និងការចូលទៅទីផ្សារសម្រាប់អ្នកផ្តល់សេវារបស់ EU ។ ជាក់ស្ដែង កិច្ចព្រមព្រៀងបានលុបចោលពន្ធលើ ៦៥% នៃតម្លៃនៃទំនិញនាំចេញរបស់ EU ចាប់ពីពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ហើយពន្ធគ្រប់ប្រភេទដែលនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗក្នុងទសវត្សរ៍បន្ដបន្ទាប់។ ទន្ទឹមនឹងនោះ ៧១% នៃទំនិញនាំចេញរបស់វៀតណាមទៅកាន់ EU នឹងបានលើកលែងពន្ធបន្ទាប់ពី EVFTA ចូលជាធរមាន  ហើយអត្រានេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៩៩% ក្នុងរយៈពេល ៧ ឆ្នាំខាងមុខ។ ជាពិសេស ពន្ធគយនឹងបានលុបចោលក្នុងអំឡុងពេល ៧ ឆ្នាំ សម្រាប់ទំនិញវៀតណាម និង ១០ ឆ្នាំសម្រាប់ទំនិញ EU។ ប្រការនេះសំដៅនាំមកអត្ថប្រយោជន៍ទាំងអាជីវកម្ម និងអ្នកប្រើប្រាស់នាពេលតម្លៃទំនិញទាប និងការប្រកួតប្រជែងកាន់តែខ្លាំង...

leftcenterrightdel
សកម្មភាពផលិតនៅសម្ព័ន្ធក្រុមហ៊ុនភាគហ៊ុន  Tien Son Thanh Hoa

អាចមើលឃើញថា បន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃការអនុវត្តអត្ថប្រយោជន៍ជាក់ស្តែងបំផុតដែល EVFTA នាំមកគឺការជំរុញការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប ដោយកើនឡើងពី ៣៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៩ ដល់ជាង ៤៨ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៣។ កំណើននេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងវិស័យជាច្រើនដូចជា អេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង កសិកម្ម និងជលផល។ ទន្ទឹមនឹងនោះ EVFTA បានបង្កើនភាពទាក់ទាញរបស់វៀតណាមចំពោះវិនិយោគិនអឺរ៉ុប។ ក្នុងរយៈពេល ៤ ឆ្នាំនៃការអនុវត្ត EVFTA អ្នកវិនិយោគមកពី EU បានបណ្ដាក់ទុនចំនួន ២៨ ពាន់លានអឺរ៉ូក្នុងគម្រោងចំនួន ២,៤៥០ នៅវៀតណាម។ វិនិយោគិនសហភាពអឺរ៉ុបក៏បានបំពេញបន្ថែម ៨០០ លានអឺរ៉ូ ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២៣ ផ្ទុយទៅនឹងនិន្នាការ  FDI កំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។

លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានសន្និដ្ឋានថា ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមបានចូលរួមនោះ EVFTA គឺជាកិច្ចព្រមព្រៀងមួយដែលនាំមកនូវលទ្ធផលវិជ្ជមានបំផុត។ ក្រៅពីកត្តាវិជ្ជមានពោលខាងលើ ចំណុចភ្លឺមួយដែលត្រូវបានគេវាយតម្លៃខ្ពស់គឺជាដំណើរការវៀតណាមកែលំអបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងអំណោយផល។ ដោយហេតុនេះ ទាក់ទាញទុនវិនិយោគពីបរទេស រួមទាំងទុនវិនិយោគពីបណ្តាប្រទេស EU ។ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់  ក៏ជួយតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាង EU និងវៀតណាមកាន់តែងាយស្រួលផងដែរ។

ការស្ទង់មតិថ្មីៗនេះលើអាជីវកម្មសមាជិកជាង ២០០ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) បានបង្ហាញថាជិតពីរភាគបីនៃអ្នកចូលរួមស្ទង់មតិគិតថាពួកគេបានទទួលអត្ថប្រយោជន៍ក្នុងកម្រិតផ្សេងៗគ្នា។ បច្ចុប្បន្ន ២៧% នៃក្រុមហ៊ុនកំពុងទទួលបានអត្ថប្រយោជន៍ពីមធ្យមទៅច្រើនណាស់។ លោក Dominik  Meichle ប្រធាន EuroCham វៀតណាម បាននិយាយថា "EVFTA ពិតជាបានបង្កើតនូវឱកាសថ្មីសម្រាប់អាជីវកម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលយើងឈានចូលដល់ឆ្នាំទីប្រាំនៃកិច្ចព្រមព្រៀង វាមានសារៈសំខាន់ណាស់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលនីតិវិធី កំណត់ស្តង់ដារ និងធានាថា មនុស្សគ្រប់គ្នាយល់ពីរបៀបដែល EVFTA ដំណើរការ" ។

ឱកាសជាច្រើនពីកិច្ចព្រមព្រៀងនេះ

EVFTA បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ភាគីទាំងពីរ ទោះបីជាតាមការវាយតម្លៃរបស់សហគមន៍អាជីវកម្មនៅតែមានអត្ថប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ។ អត្រានាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះនៅមានកម្រិតទាបនៅឡើយ (មានត្រឹមតែជាង ២% នៃទីផ្សាររបស់ EU)។ លើសពីនេះ អត្រាឆ្លៀតយកអនុគ្រោះរបស់អាជីវករវៀតណាមមានត្រឹមតែប្រមាណ ២០% ប៉ុណ្ណោះ។ សម្រាប់ EU បន្ទាប់ពី ៤ ឆ្នាំ កំណើននាំចេញរបស់ EU ទៅកាន់វៀតណាមនៅតែមានកម្រិតទាប (ត្រឹមតែកើនឡើងពី ១១ ពាន់លានអឺរ៉ូដល់ ១១,៤ ពាន់លានអឺរ៉ូក្នុងរយៈពេលដូចគ្នា)។

ដោយជម្រាបជូនអំពីឧបសគ្គមួយចំនួនដែលធុរកិច្ចអឺរ៉ុបជួបប្រឈមនៅពេលឆ្លៀតយក EVFTA នោះ លោក Jean-Jacques Bouflet អនុប្រធាន EuroCham លើកឡើងថា ការកែសម្រួលគោលនយោបាយនាពេលថ្មីៗនេះនៅវៀតណាមបានបង្កើតបញ្ហាប្រឈមសម្រាប់អាជីវកម្មអឺរ៉ុបដែលកំពុងប្រតិបត្តិការតាម EVFTA។ ដើម្បីឆ្លៀតយកអត្ថប្រយោជន៍នៃ EVFTA ជា​អតិបរមា EuroCham សន្យាថានឹងបន្តជំរុញដំណោះស្រាយចំពោះឧបសគ្គខាងបច្ចេកទេសចំពោះពាណិជ្ជកម្ម ជាពិសេសក្នុងការបញ្ជាក់ និងសាកល្បង  ចលនាការកាត់បន្ថយពន្ធ និងនីតិវិធីគយ។ លោក Thue Quist Thomasen នាយកប្រតិបត្តិនៃ Decision Lab បានសង្កត់ធ្ងន់ថា ទោះបីជា EVFTA គឺជាឧបករណ៍សម្រាប់កំណើនសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែជោគជ័យរបស់វាអាស្រ័យទៅលើការដោះស្រាយការលំបាកផ្នែកច្បាប់ ឧបសគ្គខាងបច្ចេកទេស។

បច្ចុប្បន្ន EU មានបទប្បញ្ញត្តិតឹងរឹងដែលទាក់ទងនឹងការបម្រែបម្រួលអាកាសធាតុ  ការផ្លាស់ប្តូរបៃតង និងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែនៅពេលបំពេញតាមស្តង់ដារខាងលើនេះ  អាជីវកម្មវៀតណាមនឹងមានឧត្តមភាពក្នុងការប្រកួតជាមួយដៃគូផ្សេងទៀតដែលមិនទាន់ឆ្លើយតបបទប្បញ្ញត្តិនេះ។ លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានក្រើនរំលឹកថា អង្គភាពអាជីវកម្មវៀតណាមត្រូវចាប់យកព័ត៌មានអំពីទីផ្សារពិភពលោក និងផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកដើម្បីរៀបចំផែនការផលិតកម្ម ធ្វើអាជីវកម្មដោយម្ចាស់ការ។ ផ្លាស់ថ្មីក្នុងការផលិត  និងធ្វើអាជីវកម្ម ផ្លាស់ថ្មីបច្ចេកវិទ្យា បង្កើតផលិតផលទំនិញប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបតម្រូវការរបស់ទីផ្សារ EU កាន់តែប្រសើរឡើង៕

បកប្រែដោយ Pham Diep