នេះជាការវាយតម្លៃរបស់លោក G. Devarajan អគ្គលេខាធិការនៃគណបក្ស AIFB  (All India Forward Bloc) ដែលបានលើកឡើងនាពេលថ្មីៗនេះ។

leftcenterrightdel
លោក G. Devarajan អគ្គលេខាធិការនៃគណបក្ស AIFB

យោងតាមលោក Devarajan រាល់អាទិភាពដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ដាក់ចេញ គឺសមស្របជាមួយនឹងផលប្រយោជន៍រយៈពេលវែងរបស់វៀតណាម។ ការបង្កើនការទូតពហុភាគី និងពង្រីកតួនាទីសកម្មក្នុងសហគមន៍អន្តរជាតិ នឹងរួមចំណែកលើកកំពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការទាក់ទាញការវិនិយោគពីបរទេស ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារថ្មីៗ; លើកកំពស់ឥទ្ធិពលរបស់វៀតណាម ជួយប្រទេសជាតិការពារផលប្រយោជន៍ជាតិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ហើយទន្ទឹមនឹងនោះ នាំមកឲ្យវៀតណាមនូវមូលដ្ឋានគ្រឹះសម្រាប់លើកកំពស់តម្លៃរបស់ខ្លួន រួមទាំងការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសក្នុងបរិបទនៃភាពតានតឹងនៅសមុទ្រខាងកើត។

លោក Devarajan បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសសកម្មរបស់វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់រូបរាងអនាគតរបស់វៀតណាមជាប្រទេសមានឥទ្ធិពល និងមានភាពធន់នៅក្នុងឆាកអន្តរជាតិ៕

តាម vovworld.vn