នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំនៃបណ្តាសាកលវិទ្យាល័យបានណែនាំអំពីអង្គភាពបណ្តុះបណ្តាលរបស់ខ្លួន និងវិស័យសហប្រតិបត្តិការបណ្តុះបណ្តាលដែលមានស្រាប់រវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ រួមទាំងបច្ចេកទេស និងជំនាញគិលានុបដ្ឋាកផងដែរ។ ថ្នាក់ដឹកនាំនៃបណ្តាសាកលវិទ្យាល័យវៀតណាម និងជប៉ុនបានចែករំលែកមតិជាច្រើនអំពីវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការធនធានមនុស្សក្នុងដំណាក់កាលថ្មីរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងមតិក្នុងកិច្ចពិភាក្សា (រូបថត៖ baoquocte.vn)

ថ្លែងមតិក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យបណ្តាសាកលវិទ្យាល័យនៃខេត្ត Hokkaido ជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនការផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសជប៉ុន ជាពិសេសលើមុខវិជ្ជាសិក្សាដូចជា៖ សេដ្ឋកិច្ច ថាមពល ជីវបច្ចេកវិទ្យា វេជ្ជសាស្ត្រ គិលានុបដ្ឋាក...; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ តភ្ជាប់គំនិត "ជ្រលងភ្នំ Hokkaido" របស់រដ្ឋាភិបាលជប៉ុន និងធនធានមនុស្សគុណភាពខ្ពស់របស់វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យលើភាគីទាំងពីរ; មានគោលនយោបាយទាក់ទាញការបណ្តុះបណ្តាលធនធានមនុស្សវៀតណាមដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ semiconductor មកធ្វើការនៅខេត្ត Hokkaido ដោយហេតុនោះ រួមចំណែកដល់ការអភិវឌ្ឍវិស័យ semiconductor និងបច្ចេកវិទ្យាខ្ពស់របស់ខេត្ត Hokkaido និងវៀតណាម។

លោករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលរវាងមូលដ្ឋានគ្រឹះអប់រំ និងបណ្តុះបណ្តាលនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួម; គាំទ្រការបង្រៀនភាសាជប៉ុននៅសកលវិទ្យាល័យ Ha Long និងបណ្តាសាកលវិទ្យាល័យនៅវៀតណាម; បង្កើនការផ្លាស់ប្តូរ ការតភ្ជាប់ និងស្រាវជ្រាវជាមួយបណ្តាញបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងរស់នៅនៅប្រទេសជប៉ុន ដើម្បីទាញយកប្រយោជន៍ពីបញ្ញវន្ត និងបទពិសោធន៍របស់ភាគីទាំងពីរ ដើម្បីលើកកំពស់គុណភាពធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាការសិក្សាស្រាវជ្រាវវៀតណាម និងការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យជប៉ុន៕

បកប្រែដោយ Huyen Trang