កាលពីឆ្នាំមុន ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមសម្រេចបានជាង ៥.៦ ពាន់លានដុល្លារអាមេរិក ហើយទីផ្សារនាំចេញក៏មានការរីកចម្រើនដោយរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើនៅឆ្នាំនេះនឹងសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ផ្ទៃដីដាំដើមឈើហូបផ្លែនៅតំបន់ដីសណ្ត Cuu Long មានប្រមាណ ៣៧ ម៉ឺនហិកតា (រូបថត៖ vov.vn)

តំបន់ដីសណ្ត Cuu Long គឺជាតំបន់នាំចេញកសិផលដ៏សំខាន់របស់ប្រទេស។ បច្ចុប្បន្ននេះ តំបន់ដីសណ្ត Cuu Long កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញផ្លែឈើរបស់វៀតណាម ជាមួយនឹងដើមឈើហូបផ្លែជាច្រើនប្រភេទ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា៖ ទុរេន ស្វាយ ក្រូចថ្លុង ផ្លែមាន ផ្លែទឹកដោះ និងដើមឈើហូបផ្លែជាច្រើនប្រភេទ ដែលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប (EU) ជប៉ុន និងចិន។

បច្ចុប្បន្ន ផ្លែឈើវៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារ និងដែនដីចំនួន៦០។ យោងតាមលោកស្រី Phan Thi Thu Hien នាយិកាមជ្ឈមណ្ឌលចត្តាឡីស័កក្រោយការនាំចូល II នាយកដ្ឋានការពាររុក្ខជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖ “តម្រូវការនាំចូលរបស់បណ្តាប្រទេស ត្រូវបានបែងចែកជាពីរក្រុម។ ក្រុមទី១ មានតម្រូវការមូលដ្ឋានមិនត្រូវបានបំពុលដោយវត្ថុចត្តាឡីស័កពីរុក្ខជាតិ ហើយមិនបន្សល់ទុកថ្នាំសម្លាប់សត្វល្អិត ដើម្បីទទួលបានវិញ្ញាបនបត្រចត្តាឡីស័ករុក្ខជាតិសម្រាប់ការនាំចេញ។ ក្រុមទី ២ គឺជាប្រទេសដែលមានតម្រូវការគុណភាពខ្ពស់ ដូចជាទីផ្សារសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង”៕

បកប្រែដោយ Huyen Trang