ភូមិ Nga Ba មានគ្រួសារជិត ១២០ គ្រួសារដែលភាគច្រើនជាជនជាតិ Mong និងជនជាតិ Hoa ដែលជីវភាពរស់នៅរបស់ពួកគេនៅជួបការលំបាកជាច្រើន។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយមានការយកចិត្តទុកដាក់ ការឃោសនា និងការចលនារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ត្រីនៅក្នុងភូមិបានចូលរួមយ៉ាងសកម្មក្នុងចលនា “ស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចដោយពូកែ” ដោយផ្លាស់ប្តូររបៀបគិត និងរបៀបធ្វើជាបណ្តើរៗ និងអនុវត្តបច្ចេកទេសថ្មីៗក្នុងការផ្លាស់ប្តូរដំណាំ និងបសុសត្វ ចូលរួមក្នុងការអនុវត្តទម្រង់អភិវឌ្ឍសេដ្ឋកិច្ចដែលសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែង។

ជាពិសេស ស្ត្រីបានផ្សព្វផ្សាយពីសិប្បកម្មប្រពៃណី តាំងពីផលិតផលដែលផលិតសម្រាប់ជីវភាពប្រចាំថ្ងៃ មកទល់បច្ចុប្បន្នកំពុងដាក់លក់នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។

leftcenterrightdel
ស្ត្រីនៅភូមិ Nga Ba ប៉ាក់ផលិតផលប្រពៃណីជនជាតិ

អ្នកស្រី San An Kho នៅភូមិ Nga Ba មានឲ្យដឹងថា៖ "ពីមុនមកទល់បច្ចុប្បន្ននេះ ជនជាតិ Hoa យើងខ្ញុំបានកាត់ ដេរ ប៉ាក់ សំពត់ អាវ និងធ្វើស្បែកជើងសម្រាប់គ្រួសារទាំងមូលដោយដៃ។ ក្រៅពីធ្វើសម្រាប់បម្រើគ្រួសារ ស្ត្រីក្នុងភូមិក៏ធ្វើដើម្បីលក់នៅទីផ្សារទៀតផង ប៉ុន្តែផលិតផលនេះលក់មិនបានច្រើនទេ ដោយសារលក្ខណៈជនជាតិនីមួយៗ ហើយតម្លៃក៏ខ្ពស់ព្រោះត្រូវធ្វើដោយដៃ ហើយចំណាយពេលធ្វើដ៏យូរ"។

មិនត្រឹមតែធ្វើរបស់របរប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងក្រៅពីពេលធ្វើស្រែចម្ការ ស្ត្រីជនជាតិ Hoa និងជនជាតិ Mong នៅភូមិ Nga Ba ក៏ចេះធ្វើកៅអីផ្តៅដើម្បីលក់នៅតាមមូលដ្ឋានក្នុងខេត្ត ដូចជាស្រុក Tua Chua ទីរួមខេត្ត Muong Lay ទីក្រុង Dien Bien Phu ទៀតផង ... ដោយហេតុនេះជួយស្ត្រីរកប្រាក់ចំណូលជាមធ្យមពី ៣ ទៅ ៤ លានដុង/ម្នាក់/ខែ។

អ្នកស្រី Mua Thi Pang ប្រធានសមាគមសហព័ន្ធនារីភូមិ Nga Ba បានឲ្យដឹងថា៖ “បច្ចុប្បន្ន សមាគមសហព័ន្ធនារីភូមិ Nga Ba មានសមាជិការជិត ៤០ នាក់ ដែលជារៀងរាល់ថ្ងៃ ផលិតផលិតផលប្រពៃណីដូចជា សំពត់ ខោ អាវ ស្បែកជើង និងកៅអីផ្តៅដើម្បីលក់នៅលើទីផ្សារ។ ដើម្បីជួយស្ត្រីលក់ផលិតផល យើងខ្ញុំបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ដោយស្នើឱ្យស្ត្រីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ និងណែនាំ អាស្រ័យហេតុនោះមានមនុស្សជាច្រើនមកទិញ ព្រោះពួកគេពេញចិត្តចំពោះគុណភាព និងការរចនា”។ ជាមួយនឹងដៃដ៏ប៉ិនប្រសប់របស់ពួកគេ ស្ត្រីនៅភូមិ Nga Ba បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលប្រពៃណី ដើម្បីថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ៕

បកប្រែដោយ Huyen Trang